website_news:2016120901

អាជ្ញាធរថៃចាប់ខ្លួនបញ្ជូនពលករខ្មែរ ចំណាកស្រុកខុសច្បាប់២៩នាក់ មកឲ្យអាជ្ញាធរកម្ពុជាវិញ

(http://www.cen.com.kh) ថ្ងៃទី 10 កញ្ញា 2016, ម៉ោង 12:25:PM) | ដោយ: សំណាង

ឧត្តរមានជ័យ: ប្រជាពលរដ្ឋខ្មែរ២៩នាក់ ស្រី១១នាក់ ក្នុងចំណោមនោះមានក្មេង៤នាក់ ដែលមកតាមបណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជា បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកត្រឡប់ឲ្យអាជ្ញាធរកម្ពុជាវិញតាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីព្រឹកថ្ងៃទី៩ ខែញ្ញា ឆ្នាំ២០១៦ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

សូមបញ្ជាក់ថា ពលករទាំង២៩នាក់ដែលអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញនេះក្នុងនោះមានស្រី១១នាក់ក្មេង៤នាក់ហើយ១៣នាក់មានទីលំនៅខេត្តឧត្តរមានជ័យ.បន្ទាយមានជ័យ២នាក់.កំពង់ចាម២នាក់.បាត់ដំបង២នាក់.តាកែវ២នាក់. ស្ទឹងត្រែង៥នាក់និងមកពីខេត្តសៀមរាប៣នាក់។

ពលករទាំងនេះអះអាងថាត្រូវសមត្ថកិច្ចថៃចាប់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នៅខេត្តណាក់ខនភ្នំជាប់ព្រំប្រទល់ប្រទេសឡាវ។ដូចគ្នានោះដែរពលករម្នាក់ឈ្មោះយ៉ាន់ សុជា ភេទប្រុសអាយុ២៤ ឆ្នាំមកពីខេត្តស្ទឹងត្រែងនិយាយថាខ្លួនចាញ់បោកមេខ្យល់ឈ្មោះចិននាំចូលទៅប្រទេសថៃតាមបន្ទាត់ព្រំដែននៅក្រុងប៉ោយប៉ែតដោយមេខ្យល់នោះធានាថានឹងនាំទៅរកការងារធ្វើលុះទៅដល់ខេត្តណាក់ខនភ្នំត្រូវសមត្ថកិច្ចថៃចាប់ខ្លួនតែម្តង។

ក្រោយពីសមត្ថកិច្ចកម្ពុជាទទួលពលករទាំងអស់នេះហើយ បានធ្វើការអប់រំ និងបានឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញរៀងៗខ្លួន៕S/S

website_news/2016120901.txt · Last modified: 2017/03/12 15:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki