website_news:2016120905

ស្ត្រីខ្មែររៀបការស្វាមីកូរ៉េ បើកចិត្តទូលាយ ប្រាប់ពីការពិតនូវដំណើរជីវិត ទាំងលំបាក និងស្រណុក

(http://www.cen.com.kh/local) ថ្ងៃទី 12 កញ្ញា 2016, ម៉ោង 11:43:AM) | ដោយ: ដាវុធ

ភ្នំពេញ: ស្ត្រីជនជាតិខ្មែរ ដែលបានរៀបការ ជាមួយស្វាមីកូរ៉េ ជាង ២០នាក់ ក្នុងតំបន់សាសាន បានរៀបរាប់អំពី សុខទុក្ខ ក្នុងគោលបំណង ខ្មែរតែមួយសុខទុក្ខតែមួយ ដោយបើកចិត្តទូលាយ ប្រាប់ពីការពិត នូវដំណើរជីវិត ទាំងលំបាក និងស្រណុក ចែករំលែកបទពិសោធន៍ ដើម្បីក្រុមកកាងារ អាចប្រមូលនូវ បញ្ហាទាំងអស់នេះ យកមកសិក្សាជាមូលដ្ឋាន ស្វែងរកដំណោះស្រាយ រួមជូនដល់ស្ត្រីខ្មែរដទៃទៀត ដែលកំពុងរស់នៅលើទឹកដី នៃសាធារណរដ្ឋកូរ៉េ។

បើតាមការឲ្យដឹងពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េ បានផ្សព្វផ្សាយថា ខណៈដែលប្រជាពលរដ្ឋខ្មែរ ទាំងពលករ និស្សិត ស្ត្រីរៀបការ កំពុងរស់នៅធ្វើការ នៅសាធារណរដ្ឋកូរ៉េ ប្រមាណ ៦ ម៉ឺន កំពុងមានសុខសុវត្ថិភាព សុភមង្គល និងមានចំណូលប្រចាំខែ សម្រាប់ខ្លួនឯង និងផ្ញើជូនគ្រួសារនោះ ក៏នៅមានពលរដ្ឋខ្មែរ មួយចំនួនតូចដែរ កំពុងជួបប្រទះនូវ បញ្ហានៅកន្លែងធ្វើការ បញ្ហាក្នុងគ្រួសារ ការរំលោភសិទ្ធិការងារពី សំណាក់ថៅកែ ជាដើម ។ល។

នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្រុមការងារស្ថានទូត ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត សហការជាមួយនឹងមជ្ឈមណ្ឌល គាំពារស្ត្រីតំបន់សាសាន បានអញ្ជើញចុះជួប សំណេះសំណាល ជាមួយនឹងក្រុមបណ្ដាញ ស្ត្រីរៀបការស្វាមីកូរ៉េ ជាង ២០នាក់ ក្នុងតំបន់សាសាន ដើម្បីសិក្សាស្វែងយល់ ពីសុខទុក្ខ ស្ដាប់នូវសំណូមពរ និងប្រឹក្សាយោបល់ ជូនពួកគាត់ ក្នុងគោលបំណង ខ្មែរតែមួយសុខទុក្ខតែមួយ។

ជារឿងដ៏រីករាយ និងគួរឲ្យកោតសរសើរ ដែលបងប្អូនស្ត្រីយើង បានបើកចិត្តទូលាយ ប្រាប់ពីការពិតនូវ ដំណើរជីវិតទាំងលំបាក និងស្រណុក ចែករំលែកបទពិសោធន៍ ជូនដល់ក្រុមស្ត្រីរៀបការថ្មី ក៏ដូចជាក្រុមការងារ ដើម្បីក្រុមកាងារអាចប្រមូលនូវ បញ្ហាទាំងអស់នេះ យកមកសិក្សាជាមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយរួម ជូនដល់ស្ត្រីរៀបការខ្មែរដទៃទៀត ដែលកំពុងរស់នៅលើទឹកដី នៃសាធារណរដ្ឋកូរ៉េ៕N/S

website_news/2016120905.txt · Last modified: 2017/03/12 16:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki