website_news:2016121203

ភាគច្រើនពលរដ្ឋចំណាកស្រុកទៅធ្វើការនៅថៃបានជំពាក់បំណុលក្នុងស្រុករួចទៅហើយ!

(http://km.rfi.fr/cambodia) ដោយ អេង គីមហុង ចុះផ្សាយនៅថ្ងៃ 09/12/2016

ពលរដ្ឋខ្មែរដែលនិយមទៅរកការងារធ្វើនៅថៃហើយឈានដល់ការចាញ់បោកមេខ្យល់នោះស្ដាប់មើលទៅជារឿងសាមញ្ញទៅហើយសម្រាប់ពួកគាត់។ ប៉ុន្តែភាពទាល់ច្រកនៃការជំពាក់បំណុលធនាគារខ្ចីដើម្បីយកលុយមកធ្វើលិខិតឆ្លងដែនទៅវិញទេ ដែលពលរដ្ឋមួយចំនួនរស់នៅខេត្តកំពង់ធំកំពុងជួបការប្រឈមខ្លាំង។ ដូច្នេះភាគច្រើនពលរដ្ឋចំណាកស្រុកទៅធ្វើនៅថៃបានជំពាក់បំណុល ក្នុងស្រុករួចទៅហើយ។ កង្វល់ទាំងនេះត្រូវបានពលរដ្ឋលើកឡើងនៅចំពោះមុខ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប EUប្រចាំកម្ពុជាក្នុងគ្រាដែលលោកចុះទៅពិនិត្យគម្រោង EUក្រោមឈ្មោះថា ចំណាកស្រុកដោយសុវត្ថិភាព។

website_news/2016121203.txt · Last modified: 2017/03/16 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki