website_news:2016130601

ចាប់ខ្លួនមេខ្យល់ម្នាក់ ជួញដូរស្រ្តីខ្មែរ ពីរនាក់ ទៅប្រទេសចិន

(https://www.khmerload.com/news) គេហទំព័រខ្មែរឡោត ថ្ងៃសៅរ៍ ១១ មិថុនា, ២០១៦ ០៨:២០

ភ្នំពេញ៖ ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានឲ្យដឹងថា ស្រ្តីជាមេខ្យល់ម្នាក់ ត្រូវបានចាប់ខ្លួន និងស្រ្តីខ្មែរពីរនាក់ ផ្សេង ត្រូវបានជួយសង្រ្គោះ ទាន់ពេលវេលា ក្នុងគោលបំណងយកទៅជួញដូរ នៅប្រទេសចិន។

នៅថ្ងៃទី១០ មិថុនា ២០១៦ ការិយាលយ័ប្រឆាំងការ ជួញដូរមនុស្ស រាជធានីភំ្នពេញ សហការជាមួយ អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្តែង ករណីប៉ុនប៉ងលក់ដូរ មនុស្សសំរាប់ឆ្លងដែន (ពីកម្ពុជាទៅប្រទេសចិន) បានឃាត់ខ្លួនជនសង្សយ័ម្នាក់ ភេទស្រី និងសង្គ្រោះនារីពីរនាក់។ បច្ចុប្បន្នការិយាល័យ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្សយ័ទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម នីតិវិធី ដោយលើកឡើងថា នេះមិនមែន ជាករណីដំបូង ហើយក៏មិនមែន ករណីចុងក្រោយដែរ៕

website_news/2016130601.txt · Last modified: 2017/03/03 12:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki