website_news:2016130602

ការកេងប្រវ័ញ្ចពលកម្មកុមារធ្លាក់ចុះជិតពាក់កណ្ដាលទោះជាចំនួនប្រជាជនកើនឡើងក្ដី

(http://ppt-news.net) គេហទំព័រភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 11/06/2016

ខេត្តបាត់ដំបង ៖ ការកេងប្រវ័ញ្ចពលកម្មលើកុមារបានថយចុះជិតពាក់កណ្ដាល ពីចំនួន៧៥ ០០០០នាក់មកត្រឹម៤២ ៩៣៨០នាក់ បើទោះបីកំណើនប្រជាជនបានកើនឡើងក្ដីនៅឆ្នាំ២០០១ដល់ឆ្នាំ២០១៣។នៅក្នុងកម្មវិធីអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្ដរជាតិ ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារនិងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ នាខេត្តបាត់ដំបងលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះបានមានប្រសាសន៍ថា៖ កម្ពុជាមានមោទនភាពយ៉ាងក្រៃលេងដែលកុមារកម្ពុជាទទួលបានសិទ្ធនិងការការពារពេញលេញជាលទ្ធផលសម្រេចបានត្រឹមឆ្នាំ២០១៦ ពិសេសទៀតចំនួនពលកម្មកុមារបានធ្លាក់ចុះជិតពាក់កណ្ដាលពីចំនួន៧៥ ០០០០នាក់មកត្រឹម៤២ ៩៣៨០នាក់និងទម្រង់ធ្ងន់ធ្ងរថយចុះពី២៥ ៣០០០នាក់មកត្រឹម២៣ ៦៤៩៨នាក់ បើទោះបីជាកំណើនចំនួនប្រជាជនមានការកើនឡើងពី១០លាននាក់នៅឆ្នាំ២០០១ដល់១៤លាននាក់នៅឆ្នាំ២០១៣ក៍ដោយ។

ថ្មីៗនេះក្រសួងការងារសហរដ្ឋអាមេរិកបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ពលកម្មកុមារដោយសារប្រទេសកម្ពុជាបានផ្ដល់សច្ចាបណ្ណ័ មានគោលនយោបាយនិងយន្ដការប្រឆាំងពលកម្មកុមារច្បាស់លាស់ឆ្ពោះទៅសម្រេចគោលដៅកូនភ្លោះឆ្នាំ២០១៥-២០១៦។ ដោយឡែកគម្រោងកាត់បន្ថយពលកម្មកុមាររវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះនិងអង្គការទស្សនះពិភពលោកប្រចាំនៅកម្ពុជាបានសម្រេចដកហូតនិងការពារពលកម្មកុមារងាយរងគ្រោះរួមទាំងយុវជនប្រមាណ២៦៧៥០នាក់គិតចាប់ពីឆ្នាំ២០១២មកដល់បច្ចុប្បន្នដើម្បីអោយកុមារទាំងនោះទទួលបានការអប់រំ បណ្ដុះបណ្ដាលជំនាញនិងសមាហរណកម្មនៅក្នុងសង្គមជាតិ។

លោកជំទាវ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះបានមានប្រសាសន៍បន្ដរថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវកំណែរទម្រង់ ពហុវិស័យធានាការពារកុមារពីការកេងប្រវ័ញ្ច ក៍ដូចជាកំណែទម្រង់ថែរទាំកុមារកំព្រា ពង្រឹងប្រពន្ធ័យុត្តិធម៌កុមារទៅតាមស្ដង់ដានៅតាមមណ្ឌលរបស់រដ្ឋនិងអង្កការមិនមែនរដ្ឋាភិបាល បន្ថែមពីនេះក្រសួងពាក់ពន្ធ័ទាំងអស់បានបន្ដរការស្រាវជ្រាវថ្នាក់ជាតិស្ដីពីអំពើហឹង្សាលើកកុមារ និងមនុស្សវ័យក្មេងដើម្បីមានវិធានការទប់ស្កាត់តាមរយះយន្ដការនានាជាច្រើនដោយធានាថាអំពើហឹង្សានិងត្រូវបានកាត់បន្ថយជាបន្ដរបន្ទាប់៕

website_news/2016130602.txt · Last modified: 2017/03/03 12:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki