website_news:2016130604

ពលករខ្មែរម្នាក់ទៀតហើយធ្លាក់ពីលើអគារ កំពស់ជាន់ទី២០ ស្លាប់ភ្លាមៗនៅស្រុកថៃ

(http://www.cen.com.kh/local) គេហទំព័រស៊ីអ៊ីអិន ថ្ងៃទី 12 មិថុនា 2016, ម៉ោង 02:07:PM) | ដោយ: លីដា

បន្ទាយមានជ័យ: ពលករខ្មែរម្នាក់ទៀយហើយដែលបានធ្លាក់ពីលើអគារកំពស់ជាន់ទី២០ក្នុងទឹកដីថៃខណៈឈរលើរន្ទារជញ្ជាំងភ្លាត់ជើងធ្លាក់ដល់ដីស្លាប់ភ្លាមៗគួរឲ្យអណោចអធម៌។សាកសពត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រគល់ឱ្យក្រុមគ្រួសារ កាលពីវេលារសៀលថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦។ ប្រភពពីសាច់ញាតិឱ្យដឹងថា ជនរងគ្រោះមានឈ្មោះដំ ពុធ ហៅទីលៀន អាយុ៣០ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។

សាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះចូលទៅប្រទេសថៃធ្វើជាកម្មករសំណង់នៅខេត្តប៉ាធុមថានី ។ ជាអកុសលថ្ងៃកើតហេតុរសៀលថ្ងៃទី០៩ មិថុនា ពេលកំពុងធ្វើការឈរលើរន្ទារក៏ភ្លាត់ជើងធ្លាក់ពីលើជាន់ទី២០ នៃ អគាររដ្ឋានសំណង់នោះហើយមិនអាចតោងចាប់អ្វីបានទេព្រោះបង្អួចមិនទាន់មានចំរឹងដែកក៏ធ្លាក់មកដីបែកក្បាលធ្លាយខួរគួរឲ្យរន្ធត់។

ការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជារឿយៗពលករខ្មែរតែងរងគ្រោះថ្នាក់ធ្លាក់ពីលើអគារខ្ពស់ៗដោយពុំមានឧបករណ៍ការពារសុវត្ថិភាព និងគ្មានការទទួលខុសត្រូវពីម្ចាស់ការដ្ឋានឡើយ។ហេតុនេះការធ្វើចំណាកស្រុកត្រូវពិចារណាឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តទាំងផ្លូវច្បាប់ ទាំងសុខសុវត្ថិភាពផ្ទាល់ខ្លួន៕s

website_news/2016130604.txt · Last modified: 2017/03/03 12:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki