website_news:2016130607

ក្រុមឧក្រិដ្ឋជនជួញដូរក្រលៀនមនុស្សចំនួន៨នាក់ ត្រូវបានចាប់ខ្លួននៅឥណ្ឌា

(http://www.cen.com.kh/world) គេហទំព័រស៊ី អ៊ី អិន ថ្ងៃទី 9 មិថុនា 2016, 12:13:PM

មេខ្លោងម្នាក់និងបក្ខពួក៧នាក់ ដែលជួញដូរក្រលៀនមនុស្សខុសច្បាប់នៅឥណ្ឌា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធ។ ប៉ូលីសបាននិយាយ ក្រុមឧក្រិដ្ឋជននេះ បានធ្វើការជួញដូរក្រលៀនមនុស្សនៅមន្ទីរពេទ្យឯកជនដ៏ល្បីមួយ នៅឥណ្ឌា។ មេខ្លោងម្នាក់នៃក្រុមនេះ ឈ្មោះ Rajkumar Rao ត្រូវបានចាប់ខ្លួនដោយប៉ូលិស នៅទីក្រុងKolkata។ ក្រុមមន្ត្រីប៉ូលីស បាននិយាយថា ក្រុមជួញដូរក្រលៀនមនុស្សនេះ បានបញ្ចុះបញ្ចូលប្រជាជនក្រីក្រឥណ្ឌា ឲ្យលក់ក្រលៀនរបស់ពួកគេ ។ ក្រុមនេះបានលក់បន្តក្រលៀនទាំងក្នុងតម្លៃខ្ពស់ ។ ក្រុមអ្នកបានបាក់ចំណេញដ៏ច្រើនពីការជួញដូរក្រលៀកខុសច្បាប់នេះ។ បុគ្គលិកចំនួន៥នាក់ដែលជាប់ពាក់ព័ន្ធករណីនេះ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងញូវដែលី ក៏ត្រូវបានចាប់ខ្លួនផងដែរ៕

website_news/2016130607.txt · Last modified: 2017/03/03 12:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki