website_news:2016130701

ស្ថានឯកអគ្គរាជទូតកម្ពុជានៅសឹង្ហបុរីជួយស្ត្រីខ្មែរពីរនាក់វិលមកកម្ពុជាវិញ

(http://www.cen.com.kh) ថ្ងៃទី 12 កក្កដា 2016, ម៉ោង 07:19:PM) | ដោយ: ឧត្តម

ភ្នំពេញ: លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហាជូនពលការិនីខ្មែរ ០២រូប ដែលបានទៅធ្វើការជាស្ត្រីបំរើតាមផ្ទះ នៅប្រទេសសិង្ហបុរី តាមរយៈក្រុមហ៊ុននាំពលករនៅសិង្ហបុរីឈ្មោះ A.C TOH ENTERPRISES ហើយមានបញ្ហាសុខភាព អោយបានត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាម៉ីខ្លួន។

លោកបន្តថា ពលការិនីខ្មែរ ទាំង០២រូបមានឈ្មោះ រស់ សុផល អាយុ ៣២ ឆ្នាំ បានទៅធ្វើការនៅប្រទេសសិង្ហបុរីតាំងពីខែឧសភា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននាំពលករខ្មែរឈ្មោះ Philimore Cambodia Co., Ltd និងឈ្មោះ មម ផល្លា អាយុ ៣១ឆ្នាំ បានទៅ ធ្វើការនៅប្រទេសសិង្ហបុរីតាំងពីខែមីនា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននាំពលករខ្មែរឈ្មោះ Ung Rithy Group Co., Ltd ។

អ្នកនាំពាក្យកក្រសួងការបរទេសបានបញ្ជាក់ថា ដោយមានការអន្តរាគមន៍ពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី ក្រុមហ៊ុននាំពលករនៅសិង្ហបុរី A.C TOH ENTERPRISES បានឯកភាពរៀបចំឯកសារ និងបើកប្រាក់ខែអោយពលការិនីទាំងពីរ។ ពលការិនីខ្មែរទាំងពីររូបខាងលើ នឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦ តាមជើងយន្តហោះ3K591 វេលាយប់ម៉ោង ៧:៣០នាទី៕s/m

website_news/2016130701.txt · Last modified: 2017/03/10 10:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki