website_news:2016130702

ជនរងគ្រោះមីយ៉ាន់ម៉ា១៩នាក់នៃអំពីការជួញដូរមនុស្ស ត្រូវបានសង្គ្រោះនៅថៃ

(http://www.rasmeinews.com) ដោយ ៖សុខា ថ្ងៃទី 12 កក្កដា 2016 ម៉ោង 04:56:PM

បណ្តាញសារព័ត៌មានរដ្ឋនិងក្រុមសកម្មជនការពារសិទ្ធិមនុស្សបាននិយាយនៅថ្ងៃអង្គារទី១២ខែកក្កដាថាជនរងគ្រោះមីយ៉ាន់ម៉ាចំនួន១៩នាក់ដែលរងគ្រោះដោយអំពីការជួញដូរមនុស្សត្រូវបានសង្គ្រោះនៅប្រទេសថៃ។

កាសែតមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា ក្រុមជនរងគ្រោះនេះត្រូវបានរកឃើញនិងសង្គ្រោះដោយប៉ូលិសថៃ ដែលបានចាប់ឃាត់ទូកនេសាទដែលដោតទង់ជាតិឥណ្ឌូនេស៊ីមួយគ្រឿងនៅឯឆ្នេរសមុទ្រនៃស្រុកប៉ាតានី ភាគខាងត្បូងនៃប្រទេសថៃកាលពីថ្ងៃអាទិត្យ។

ការឆ្មក់ឆែកឆេរនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារនៃក្រុមអ្នកដែលស្ថិតនៅលើទូកនោះបានរត់រួចហើយបានរាយការណ៍ប្រាប់សមាគមន៍មីយ៉ាន់ម៉ានៅប្រទេសថៃ។

លោក ក្យ៉ ថួង (Kyaw Thaung) នាយកគ្រប់គ្រងសមាគមន៍មីយ៉ាន់ម៉ានេះបាននិយាយប្រាប់ទីភ្នាក់សារព័ត៌មានAFP ថាជនរងគ្រោះទាំងនេះត្រូវបានបញ្ចុះបញ្ចូលដោយសន្យាផ្តល់ការងារធ្វើនៅទីក្រុងបាងកក ប៉ុន្តែផ្ទុយទៅវិញពួកគេត្រូវបានបង្ខាំងឱ្យធ្វើការនៅលើទូកនេសាទនោះ។

លោកបានបន្ថែមថា មេខ្យល់ជនជាតិមីយ៉ាន់ម៉ាម្នាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុនោះ។ការល្បួង ទាក់ចិត្តដោយប្រាក់ខែខ្ពស់នោះបានធ្វើឱ្យប្រជាជនក្រីក្រមីយ៉ាន់ម៉ារាប់លាននាក់សម្រេចចិត្តទៅធ្វើការនៅប្រទេសថៃ ។ ឧសហ្សាកម្មមួយចំនួន គ្មានច្បាប់ត្រឹមត្រូវ ជាទីដែលពួកគេប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានដោយក្រុមនិយោជក៕

website_news/2016130702.txt · Last modified: 2017/03/10 11:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki