website_news:2016130703

មីយ៉ាន់ម៉ា បង្ក្រាបករណី ជួញដូរមនុស្ស ៦០ករណី ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦

(http://www.dap-news.com/kh) អង្គារ, ១២ កក្កដា ២០១៦ 20:40 ប្រែសម្រួល: ណៃ តុលា ID:038

យ៉ាំងហ្គន៖ សារព័ត៌មានរដ្ឋ មីយ៉ាន់ម៉ា បានរាយការណ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានបង្ក្រាបការជួញដូរ មនុស្សបាន៦០ករណី ក្នុងរយៈពេល០៦ ខែ ដើមឆ្នាំ២០១៦នេះ ដោយក្នុងនោះ ចាប់ខ្លួនជនល្មើសដែលជា ឈ្មួញជួញដូរបានចំនួន ៩៨នាក់។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមប្រឆំាងការជួញដូរមនុស្សបានសង្គ្រោះ ជនរងគ្រោះបានជិត ១៣០នាក់ ដែលត្រូវបានគេលក់ទៅប្រទេសជិតខាង ឲ្យធ្វើការដោយបង្ខំ ដោយរៀបការដោយបង្ខំ។ បើតាមរាយការណ៍ បានឲ្យដឹងថា រដ្ឋ ហ្សេន គឺជារដ្ឋដែលមានករណីនៃការជួញដូរមនុស្សច្រើនជាងគេ បន្ទាប់មកពីរដ្ឋ កាឈីន និងរដ្ឋ យ៉ាំងហ្គន ចំណែករដ្ឋធានីណៃពិដោរ និងតំបន់ បាហ្គោ មិនមានករណីជួញដូរនេះកើតឡើងនោះទេ៕

website_news/2016130703.txt · Last modified: 2017/03/10 11:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki