website_news:2016130901

ក្រសួងការងារ នឹងបើកផ្ដល់ លិខិតឆ្លងដែន ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា

(http://www.dap-news.com/kh) អង្គារ, ១៣ កញ្ញា ២០១៦ 10:45 ដោយ: ញ៉ិល សុខសាន ID:049

ភ្នំពេញ៖ដោយមានការឯកភាពជាមួយ ភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលរដ្ឋកម្ពុជា ដែលស្នាក់នៅនិងធ្វើការ នៅប្រទេសថៃ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបើកផ្ដល់ លិខិតឆ្លងដែន ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេស ថៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៦តទៅ។

យោងតាមសេចក្ដីជូនដំណឹង របស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលរដ្ឋកម្ពុជា ដែលស្នាក់នៅនិងធ្វើការនៅ ប្រទេសថៃចុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ពលករកម្ពុជា និងនិយោជកថៃ អាចស្នើដកលិខិតឆ្លងដែន ដល់ពលករ កម្ពុជា ធ្វើការនៅក្រៅប្រទេសនិងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅ ក្រៅប្រទេស (OCWC) តាមតរយៈប្រព័ន្ធ Online ដែលរៀបចំដោយ នាយកដា្ឋនមុខរបរថៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ។ និងទទួលលិខិតឆ្លងដែន ដល់ពលករកម្ពុជា ធ្វើការនៅបរទេសនិងប័ណ្ណពលករកម្ពុជា នៅបរទេស (OCWC) នៅតាមការិយាល័យបើកផ្ដល់លិខិតឆ្លងដែន ដល់ពលករកម្ពុជានៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស (OCWC) ចំនួន៣ កន្លែងគឺ៖

១.ទីក្រុងបាងកកស្ថិតនៅផ្សារប៊ិកស៊ីឡាត់ប្រាវ (Big C Lardpfoa) ជាន់ទី៤ ២.ខេត្តប៉ាធុមថានី ស្ថិតនៅផ្សារសៀរ៉ាងស៊ីត (Zeer Rangsit) ជាន់ទី៤ ៣.ខេត្តឈុនបុរី ស្ថិតនៅផ្សារតេសស្កូឡូតាសឈុនបុរី (Tesco Lotus) ជាប់នឹងផ្សារ Central Plaza ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានលិខិតឆ្លងដែន ដល់ពលករកម្ពុជាធ្វើការនៅប្រទេស អាចទៅបន្តស្នើសុំទិដ្ឋាការស្នាក់នៅ (Stay Pemt) នៅការិយាល័យអន្តោប្រវេសន៍ ដែលនៅក្បែរការិយាល័យ បើកផ្ដល់លិខិតឆ្លងដែន ដល់ពលករកម្ពុជា និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស (OCWC) ឬនៅក្នុងខេត្តដែលពលករធ្វើការ ដោយមិនតម្រូវឲ្យទៅធ្វើប័ណ្ណ អនុញ្ញាតការងារ ទៀតទេព្រោះពលករកម្ពុជា ដែលបន្តមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជំពូ) គឺមានសិទ្ធិធ្វើការងារ នៅប្រទេសថៃរយៈពេល២ឆ្នាំ ។

សូមបញ្ជាក់ថា កម្រៃសេវាបើកផ្ដល់លិខិតឆ្លងដែន ដល់ពលករកម្ពុជានៅបរទេស និប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស (OCWC) នៅប្រទេសគឺចំនួន៩៥០បាត ដើម្បីយកមកទ្រទ្រង់ ប្រតិបត្តិការរបស់គណៈកម្មការនិង ការជួលការិយាល័យ ពីភាគីថៃ ៕

website_news/2016130901.txt · Last modified: 2017/03/12 16:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki