website_news:2016131103

ស្ថានឯកអគ្គរាជទូតកម្ពុជារៀបចំការធ្វើមាតុភុមិនិវត្តន៍ពលរដ្ឋខ្មែរបីរូបឲ្យបានត្រលប់មកទឹកដីកំណើតវិញ

(http://vayofm.com/news) 11-11-2016 4:44 pm

ពលរដ្ឋខ្មែរបីរូបដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ និងចិនត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាសហការជាមួយស្ថានឯកអគ្គរាជទូតថៃ ម៉ាឡេស៊ី និងចិនរៀបចំធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងលិខិតបានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយបានទៅធ្វើពលការិនីនៅម៉ាឡេស៊ីកាលពីឆ្នាំ២០០៩ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ពលការិនីរូបនេះត្រូវបាននិយោជករបស់ខ្លួននាំទៅប្រគល់ជូនស្ថានទូតដោយសារមានចិត្តមិនស្មោះត្រង់ ។ពលការិនីរូបនេះបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៩ ខែវិច្ឆិកា តាមជើងយន្តហោះលេខAK៥៣៤។

ដោយឡែកពលករខ្មែរម្នាក់ដែលបានទៅធ្វើការនៅប្រទេសថៃដែលមានសតិមិនគ្រប់ មានស្រុកកំណើតនៅខេត្តបាត់ដំបង។គាត់បានធ្វើការសំណង់នៅថៃជាច្រើនឆ្នាំមកហើយ ដោយពុំមានឯកសារសំគាល់អត្តសញ្ញាណជាប់ខ្លួននោះទេ។ពលករខ្មែររូបនេះបានមកដល់កម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា។ចំណែកពលការិនីដែលបានទៅធ្វើការនៅប្រទេសចិនវិញ មានទីលំនៅក្នុងខេត្តកណ្តាលត្រូវបានមេខ្យល់លួងលោមយកទៅធ្វើការនៅប្រទេសចិន ហើយក្រោយមកត្រូវបានគេតម្រូវអោយរៀបការជាមួយបុរសជនជាតិចិន។ពលការិនីរូបនេះនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះ៕

website_news/2016131103.txt · Last modified: 2017/03/16 10:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki