website_news:2016131104

សពពលករម្នាក់ទៀតហើយ ត្រូវថៃបញ្ជូនមកស្រុកកំណើតវិញ

(https://kohsantepheapdaily.com.kh) ដោយ ៖ ឆោម ពិសម័យ ថ្ងៃសៅរ៏ (12-11-2016 14:39)

ខេត្តបាត់ដំបង ៖ អាជ្ញាធរថៃបានបញ្ជូនសាកសពពលរកខ្មែរម្នាក់ ត្រឡប់មកប្រទេសកំណើតវិញ កាលពីវេលាម៉ោង០៨ និង៣០យប់ថ្ងៃទី១១ វិច្ឆិកា តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ពលកររងគ្រោះឈ្មោះសឹម សុភ័ក្រ្ត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិឈូក ឃុំបឹងកណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះស្លាប់ដោយសារជំងឺក្រិនថ្លើម ដោយបានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបានប៉ុន្មានថ្ងៃ។ ទោះជាយ៉ាងណា ក្រុមគ្រួសារបានទៅទទូលយកសាកសពជនរងគ្រោះទៅកាន់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។

website_news/2016131104.txt · Last modified: 2017/03/16 10:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki