website_news:2016131107

ជនភៀសខ្លួនប្រមាណ១.៤០០នាក់ ត្រូវបានជួយសង្គ្រោះជីវិត ពីសមុទ្រម៉េឌីទែរ៉ាណេ

(http://dap-news.com/kh) អាទិត្យ, ១៣ វិច្ឆិកា ២០១៦ 09:35 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:019

CNN៖ អង្គការដែលពាក់ព័ន្ធ នឹងការជួយសង្គ្រោះ ដល់ជនភៀសខ្លួនបាននិយាយថា មានជនភៀសខ្លួន ប្រមាណ១.៤០០នាក់ ត្រូវបានជួយសង្គ្រោះជីវិត ទាន់ពេលកាលពីថ្ងៃសៅរ៍ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ក្នុងនោះរាប់បញ្ចូល ទាំងអ្នកដែលស្ថិតនៅក្នុង ពេលទូកកំពុងលិច ហើយនៅមុនពេលដែលពួកគេ ជិតលង់ទឹកប្រមាណជាង៧០០នាក់ ។ ឆ្នាំសមុទ្រអ៊ីតាលី បាននិយាយថា អ្នកទាំងអស់គ្នា ក្រុមជួយសង្ក្រោះបានជួយដល់ជនភៀសខ្លួន ចេញពីទូកចំនួន៦គ្រឿង និងទូកដឹកទំនិញមួយគ្រឿងផងដែរ ។

ក្រុមជំនួយមួយក្នុងចំណោម ក្រុមជំនួយជាច្រើន ដែលបម្រើការផ្នែកមនុស្សធម៌ ដែលហៅថា គ្រូពេទ្យគ្មានព្រំដែន បាននិយាយឲ្យដឹង តាមរយៈបណ្តាញសង្គម Twitter ថា ពលរដ្ឋចំនួន៧៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន២០៥នាក់ និងកុមារចំនួន២២នាក់ត្រូវបានផ្ទេរមក លើទូករបស់អង្គការខ្លួន (Agros)។ គ្រូពេទ្យគ្មានព្រំដែន បានបញ្ជាក់ថា ជនភៀសខ្លួនទាំងនោះមានសុវត្ថិភាពល្អ និងរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែក្តីកង្វល់នោះគឺថា នៅតែមានអ្នកឆ្លង តាមដែនទឹកជាបន្តបន្ទាប់ ដែលពួកគេនឹង ប្រឈមមុខនឹងគ្រោះថ្នាក់ ៕

website_news/2016131107.txt · Last modified: 2017/03/16 10:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki