website_news:2016131202

រាជរដ្ឋាភិបាលឯកភាព ឲ្យក្រសួងកិច្ចការនារី ព្រាងច្បាប់ស្តីពីការពរ ពោះជំនួស

(http://dap-news.com/kh) អង្គារ, ១៣ ធ្នូ ២០១៦ 10:27 ដោយ: នឿ សុភក្រ័ ID:012

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងលើបណ្ដាញ សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃ ទី១៣ ខែ ធ្នូ ឆ្នាំ ២០១៦នេះថា “រដ្ឋាភិបាលបានឯកភាពអោយក្រសួងកិច្ចការនារីព្រាងច្បាប់ស្តីពី “ការពរពោះ ជំនួស” តែមិនដឹងខាងណាត្រូវព្រាងច្បាប់ ប្រវាស់កូន” យោងតាមការចុះផ្សាយ របស់កាសែតខេមបូឌា ដេលីនៅថ្ងៃទី១៣ ធ្នូនេះឲ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយរូប នៅក្រសួងមហាផ្ទៃ បានព្រមានស្ត្រី កម្ពុជាទាំងអស់ ដែលគេជួលឱ្យពពោះ កូនរបស់ប្ដីប្រពន្ធជនបរទេស ព្រមទាំងប្ដីប្រពន្ធទាំងនោះ និងអន្តរការីរបស់ពួកគេ ឱ្យបង្ហាញមុខ នៅចំពោះមុខអាជ្ញាធរ ប្រសិនបើមិនដូច្នោះទេ នឹងត្រូវប្រឈមការចោទប្រកាន់ ពីបទព្រហ្មទណ្ឌ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ ទទួលបន្ទុកប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស បានមានប្រសាសន៍ថា ”បើពួកគាត់ចេញមុខពេលនេះ ពួកគាត់អាចបន្តធ្វើការងារ ជាមួយមន្ទីរពេទ្យ ដែលពួកគាត់បាន និងកំពុងប្រើប្រាស់តទៅទៀត។ បើពួកគាត់ព្យាយា មលាក់ខ្លួនពីពួកយើង នោះមានន័យថា វាជាបទល្មើសហើយ”។ ការព្រមាននេះបន្ថែម ពីលើសេចក្តីប្រកាស ស្រដៀងគ្នាមួយដែលលោកស្រី ជូ ប៊ុនអេង បានធ្វើឡើងកាលពីខែមុនថា មន្ត្រីកំពុងស្វែងរកអតិថិជន ឬស្ត្រីពពោះ ដែលជួលដោយអ្នកស្រី ថែមី ដេវីស ឆាលស៍ (Tammy Davis-Charles) អន្តរការីជនជាតិអូស្ត្រាលី ដែលត្រូវចាប់ខ្លួន។

អ្នកស្រី ថែមី ដេវីស ឆាលស៍ និងសហការីកម្ពុជា ពីរនាក់ឈ្មោះ ពេញ រិទ្ធី អាយុ២៨ឆ្នាំ ជាមន្ត្រីក្រសួងពាណិជ្ជកម្ម និងគិលានុប្បដ្ឋាយិកាម្នាក់ទៀត សំរិទ្ធ ចាន់ចរិយា អាយុ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីខែមុនពីសំណាក់នគរបាលប្រឆាំងការជួញដូរមនុស្សដែលនិយាយថា ខ្លួនបានចំណាយពេល ១០ខែស៊ើប ពីទីភ្នាក់ងារផ្តល់សេវា ពពោះជំនួសរបស់គាត់ ដែលមានឈ្មោះថា Fertility Solutions PGD៕

website_news/2016131202.txt · Last modified: 2017/03/16 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki