website_news:2016140101

នគរបាលអូទ្រីសចាប់ផ្ដើមត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណរបស់ជនអន្តោប្រវេសន៍

(http://bayontv.com.kh/ January 14, 2016) នគរបាលអូទ្រីសចាប់ផ្ដើមត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណរបស់ជនអន្តោប្រវេសន៍អូទ្រីស៖ នគរបាលរបស់ប្រទេសអូទ្រីសបានចាប់ផ្ដើម ត្រួតពិនិត្យឯកសារអត្តសញ្ញាណប័ណ្ណរបស់ជនអន្តោប្រវេសន៍ ក្រោយខ្លួនដឹងថាមានមួយចំនួនបានភូតកុហកបិទបាំងអត្តសញ្ញាណរបស់ពួកគេ។ ជាមធ្យមជនអន្តោប្រវេសន៍ចំនួន 3,000នាក់បានកំពុងឆ្លងចូលក្នុងទឹកដីប្រទេសអូទ្រីសជារៀងរាល់ថ្ងៃ ក្នុងរថយន្តក្រុងតាមផ្លូវក្រោមដីការ៉ាវ៉ាន (Karawanks) នៅព្រំដែនជាប់ជាមួយប្រទេសស្លូវេនី។បន្ទាប់ពីកាតាបរបស់ពួកគេត្រូវបានត្រួតពិនិត្យស្វែងរករបស់គ្រោះថ្នាក់ និងអាវុធអ្នកបកប្រែភាសាអារ៉ាប់ និងហ្វាស៊ី (Arabic and Farsi) បានជួយមន្ត្រីគយត្រួតពិនិត្យឯកសារនៃអ្នកមកដល់ថ្មីៗ។ អ្នកបកប្រែភាសាអារ៉ាប់លោក អ៊ីមែន អេលសាក និយាយថា សញ្ជាតិរបស់ជនអន្តោប្រវេសន៍អាចស្គាល់បានយ៉ាងងាយ ដោយសារគ្រាមភាសា និងចំណេះដឹងទូរទៅពីប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ពួកលោកដឹងថា ពួកគេពិតជាមិនមែនប្រជាជន របស់ប្រទេសទាំងនេះទេ។ ទីបញ្ចប់ពួកគេបានសារភាពថា តាមពិតពួកគេជាជនជាតិម៉ារ៉ុក, អាល់ហ្សេរី ឬមកពី កន្លែងផ្សេងៗទៀត។ មន្ត្រីនាំពាក្យនគរបាល លោក រ៉េន័រ ដយស៊ីសយ និយាយថា មនុស្សប្រមាណ 3,000នាក់ ដែលបានបរាជ័យក្នុងការស្នាក់លើប្រទេសអូទ្រូស ត្រូវបានបញ្ជូនទៅកាន់ប្រទេសស្លូវ៉េនីវិញ រួចរាល់ហើយចាប់តាំងពីការចុះត្រួតពិនិត្យតាមព្រំដែនបានចាប់ផ្ដើមកាលពីខែមុន។ ប៉ុន្តែយ៉ាងណាពួកគេនៅតែព្យាមម្ដងហើយម្ដងទៀតទៅកាន់ប្រទេសអូទ្រីស និងអាល្លឺម៉ង់តាមផ្លូវផ្សេងៗទៀត៕

website_news/2016140101.txt · Last modified: 2017/02/24 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki