website_news:2016140301

ស្ត្រីទាសករផ្លូវភេទត្រូវបានក្រុម IS បញ្ជាឲ្យពន្យារកំណើត

(http://vayofm.com/news/13-03-2016 7:31 pm) Yazidiដែលបានរត់គេចខ្លូនពីកណ្តាប់ដៃក្រុមIS

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម(IS)ប្រើប្រាស់មធ្យោបាយពន្យារកំណើតពីរទៅបីប្រភេទ រួមមានការលេបថ្នាំនិងការចាក់ថ្នាំជាដើម ដើម្បីធ្វើយ៉ាងណាឲ្យប្រាកដថា ស្ត្រីដែលបានរួមភេទជាមួយក្រុមសកម្មប្រយុទ្ធទាំងនោះហើយមិនមានផ្ទៃពោះ។ គោលបំណងរបស់ពួកវា ដើម្បីរក្សាស្ត្រីទាំងនោះ ធ្វើជាទាសករផ្លូវភេទបន្តទៀត ។ សារព័ត៌មានNew York Times បានរាយការណ៍នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបានជួបសម្ភាសន៍ជាមួយស្ត្រីYazidiមួយចំនួន ដែលបានរត់គេចខ្លួនដោយសុវត្ថិភាពពីកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធ។ យោងតាម New York Timesដដែលឲ្យដឹងផងដែរថា ស្ត្រីរងគ្រោះពីការរំលោភសេពសន្ថវៈជាង៧០០នាក់ មានតែ៥%ប៉ុណ្ណោះដែលមានផ្ទៃពោះ អំឡុងពេលស្ថិតនៅជាទាសករផ្លូវភេទ។ ក្រុមជ្រុលនិយមសាសនាអ៊ីស្លាម បានរំលោភស្ត្រីនិងក្មេងស្រីមិនទាន់គ្រប់អាយុរាប់ពាន់នាក់។ ស្ត្រីនិងក្មេងស្រីទាំងនោះ ភាគច្រើនត្រូវបានគេផ្តល់ឲ្យទៅក្រុមសកម្មប្រយុទ្ធគ្នាវា ជារង្វាន់ឬជួញដូរផ្លូវភេទជាដើម។ នេះបើតាមអង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្ស៕(ដោយ៖អ៊ុន សុខឡា)

website_news/2016140301.txt · Last modified: 2017/02/28 10:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki