website_news:2016140501

ពលករភូមាប្រមាណ ៥០.០០០នាក់ ដែលជាកម្មករនេសាទត្រី បម្រើការ នៅក្នុងប្រទេសថៃឡង់ដ៏ នឹងវិលត្រឡប់ ទៅកាន់ស្រុកកំណើតវិញ

(http://www.dap-news.com/kh) គេហទំព័រដើមអំពិល ថ្ងៃសុក្រ, ១៣ ឧសភា ២០១៦ 21:21 ដោយ: ម៉ៅ បុប្ផាមករា ID:004

បាងកក៖ ពលករដែលជាជនជាតិភូមា ដែលបានបម្រើការងារ នៅក្នុងរោងចក្រនេសាទត្រី នៅក្នុងប្រទេសថៃឡង់ដ៏ ប្រមាណ ៥០.០០០នាក់ នឹង វិលត្រឡប់ទៅកាន់ប្រទេសកំណើត របស់ពួកគេវិញ ក្នុងពេលដ៏ខ្លីខាងមុខ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ។

លោក Kamjorn Mongkoltreeluck ប្រធានសមាគមអ្នកនេសាទ នៅក្នុងខេត្ត Samut Sakorn បានលើកឡើងនៅថ្ងៃសុក្រថា ពលករដែលជាជនអន្តោប្រវេសន៍ ក្នុងនោះរាប់បញ្ចូលទាំងកម្មករ ដែលបម្រើការងារ និងស្នាក់នៅក្នុងប្រទេសថៃឡង់ដ៏ជាច្រើនឆ្នាំកន្លងមកនេះ បានសម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ហើយនឹងមិនវិលមកធ្វើការនៅទីនោះតទៅ ទៀតឡើយ ។

ខេត្ត Samut Sakorn ស្ថិតនៅភាគអាគ្នេយ៍ក្រុងបាងកក ដែលមានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រ ប៉ុណ្ណោះ ដែលមានរោងចក្រខាងផលនេសាទត្រីដ៏ធំជាងគេ នៅក្នុងប្រទេសថៃឡង់ដ៏ ដែលមានគ្រឿងសមុទ្រ និងជារោងចក្រកែច្នៃគ្រឿងសមុទ្រដ៏ធំ ផងដែរ ។

គេបានដឹងថា ជនអន្តោប្រវេសន៍ ដែលជាជនជាតិភូមា ភាគច្រើនបានមករកការងារធ្វើនៅទីនោះ ដែលសម្បូរការងារធ្វើផ្នែកនេសាទ និងកែច្នៃគ្រឿងសមុទ្រ ហើយក៏មានកម្មករខាងផ្នែកសំណង់ និងកិច្ចការផ្ទះទៀតផង ៕

website_news/2016140501.txt · Last modified: 2017/03/02 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki