website_news:2016140902

សមត្ថកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងបើកសេវាផ្លូវភេទឃាត់ខ្លូន៩នាក់នៅប្លុកប៊ូឌីង

(http://www.rasmeinews.com) ដោយ ៖សហការី ថ្ងៃទី 14 កញ្ញា 2016 ម៉ោង 06:01:AM

(ភ្នំពេញ)៖កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃនៅយប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦បានចុះទៅបង្ក្រាបទីតាំងបើកសេវាផ្លូវភេទដុះស្លែមួយកន្លែងស្ថិតនៅប្លុកប៊ូឌីងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនក្រោយពីធ្វើការស៊ើបអង្កេតអស់ជាយូរមកនោះ។

លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានបានបញ្ជាក់ថាប្រតិបត្តិការខាងលើនេះកម្លាំងនគរបាលរបស់លោកបានឃាត់ខ្លួនមនុស្ស៩នាក់។ ក្នុងនោះម្ចាស់ទីតាំងនិងអ្នកមើលការខុសត្រូវ៣នាក់និងនារីបម្រើសេវាផ្លូវភេទចំនួន៦នាក់ព្រមទាំងដកហូតស្រោមអនាម័យដែលប្រើរួចនិងមិនទាន់ប្រើជាច្រើនប្រអប់ផងដែរ។

ចំពោះស្ត្រីម្ចាស់ទីតាំងនិងមេការទាំង៣នាក់នោះរួមមាន,ឈ្មោះហ៊ានចាន់អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ,ឈ្មោះពៅសុខនអាយុ៤៨ឆ្នាំ ជនជាតិខ្មែរនិង,ឈ្មោះ វឹកឡាង អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។សម្រាប់មនុស្សទាំង៩នាក់នេះត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅនាយកដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕S

website_news/2016140902.txt · Last modified: 2017/03/12 16:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki