website_news:2016140903

ឆ្មក់បង្ក្រាបទីតាំង ជ្រកក្រោមស្លាកកោសជប់ «៧៧៧៧» បង្កប់សេវាផ្លូវភេទ និងឃាត់ខ្លួនម៉ែយ៉ែមម្នាក់ រំដោះស្ត្រីរងគ្រោះ៣នាក់

(http://www.cen.com.kh) ថ្ងៃទី 13 កញ្ញា 2016, ម៉ោង 07:20:PM ដោយ: សំណាង

ភ្នំពេញ: កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះធ្វើការបង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទមួយកន្លែងដែលជ្រកក្រោមយីហោកោសជប់ ម៉ាស្សា «៧៧៧៧»និងឃាត់ខ្លួនម៉ែយ៉ែមម្នាក់និងរំដោះស្ត្រីរងគ្រោះ៣នាក់ផងដែរ។ ករណីចុះបង្ក្រាបកន្លែងកោសជប់លួចលាក់បំរើផ្លូវភេទនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៣កញ្ញានៅខាងក្រោយមន្ទីរពេទ្យរស្ស៊ី ផ្ទះលេខ៣៥ ផ្លូវ៤៣០ ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បើតាមនាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនលោក ផាត់ ផល្លា បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន និងមានការសម្របសម្រូលពី លោកចែសុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងជំនាញឃាត់ខ្លួនបានម៉ែយ៉ែមម្នាក់ឈ្មោះ យ៉ ធីង៉ោ ព្រមទាំងរំដោះស្ដ្រីរងគ្រោះ៣នាក់ផ្សេងទៀត។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំខ្លួនម៉ែយ៉ែមទៅធ្វើការសួរនាំដើម្បីចាត់ការបន្ដតាមនីតិវិធី។ដោយឡែកស្ត្រីរងគ្រោះទាំង៣នាក់ត្រូវបានកម្លាំងជំនាញធ្វើការអប់រំរួចបានអោយវិលត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួន៕s/m

website_news/2016140903.txt · Last modified: 2017/03/12 16:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki