website_news:2016140905

ពលករខ្មែរ ជាង ៣០ នាក់ ត្រូវបានថៅកែថៃ ដឹកមកទម្លាក់ចោល នៅច្រកព្រំដែន

(http://www.cen.com.kh) ថ្ងៃទី 14 កញ្ញា 2016, ម៉ោង 11:58:AM ដោយ: គូគូ

ប៉ោយប៉ែត: ពលករខ្មែរ ប្រុសស្រី ជាង ៣០ នាក់ ត្រូវបានថៅកែថៃ ដឹកតាមរថយន្ត មកទម្លាក់ចោល នៅច្រកព្រំដែនប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីថៅកែថៃនោះ បានបោកប្រើអស់រយ:ពេល២ខែ ដោយមិនបើកប្រាក់ខែឲ្យ សូម្បី ១ បាត (ប្រាក់ថៃ)។

ភ្លាមៗនោះ យើងនៅមិនទាន់ទទួលបានព័ត៌មានលម្អិត ចំពោះករណីមួយនេះនៅឡើយទេ។ ដោយគ្រាន់តែដឹងថា ក្រុមពលករទាំងអស់នេះ បានឆ្លងដែនចូលទៅធ្វើការ ក្នុងប្រទេសថៃ អស់រយៈពេល២ខែមកហើយ ដោយធ្វើជាកម្មករ បេះផ្លែឈើក្នុងចំការមួយ មានថៅកែ ជាជនជាតិថៃ។ហើយយើងនៅមិនទាន់ដឹងថា ភាគីថៃ បានទទួលដំណឹងនេះ ឬយ៉ាងណានៅឡើយ និងគួរមានដំណោះស្រាយបែបណាផងដែរ ខណៈដែលខែកក្កដា កន្លងទៅ កម្ពុជានិងថៃ បានជួបពិភាក្សា និងបានសម្រេចជាផ្លូវការ។

ចំពោះបញ្ហាពលករខ្មែរ ដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ និងត្រូវបានរៀបចំអោយមាន បែបផែនត្រឹមត្រូវ ទៅតាមច្បាប់ប្រទេស និងច្បាប់ការងារ ចៀសវាងករណីដូច បានឃើញពេលនេះ។ ដោយកិច្ចពិភាក្សានេះ ភាគីថៃ យល់ព្រមអោយកម្ពុជា បង្កើតការិយាល័យគណៈកម្មការ ចំនួន ៣ កន្លែង ក្នុងប្រទេសថៃ ដើម្បីងាយស្រួល ក្នុងការម្របសម្រួល ការងារដល់ក្រុមពលករកម្ពុជា ទាំងអស់ នៅក្នុងប្រទេសថៃ។ វាជារឿងគួរអោយអាណិតអាសូរ កូនខ្មែរណាស់ ដែលបានពុះពារយ៉ាងឆ្ងាយ ដើម្បីធ្វើការរកប្រាក់ តែបែរជាត្រូវចាញ់បោកក្រុមមនុស្ស គ្មានគុណធម៌បែបនេះ៕N/S

website_news/2016140905.txt · Last modified: 2017/03/12 16:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki