website_news:2016140907

ទូតខ្មែរនៅកូរ៉េខាងត្បូង នឹងអន្តរាគមន៍ផ្លូវច្បាប់ ដល់ស្រ្តីខ្មែររងអំពើហិង្សាពីថៅកែ

(http://www.dap-news.com/kh) ថ្ងៃពុធ, ១៤ កញ្ញា ២០១៦ 13:54 ដោយ: ឈូក បូរ៉ា ID:013

ភ្នំពេញ ៖ ក្រោយពីមានការបង្ហោះ តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បង្ហាញពីរូបភាព ដែលស្រ្តីខ្មែរ រងអំពើហិង្សា នៅកូរ៉េខាងត្បូងនោះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក ឡុង ឌីម៉ង់ បានចាត់ឲ្យក្រុមការងារស្ថានទូត សួរនាំជនរងគ្រោះ ដើម្បី ស្វែងរកដំណោះស្រាយផ្លូវច្បាប់ ជូនស្រ្តីខ្មែររងគ្រោះ រូបនោះ។

ក្នុងបណ្ដាញសង្គម របស់ លោកឯកអគ្គរាជទូត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា “ករណីដែលមានស្រ្តីខ្មែរម្នាក់ ត្រូវបានមេការរោងចក្រ ប្រើអំពើហិង្សាមកលើ ដែលត្រូវបានបង្ហោះ និងចែកចាយ នៅលើហ្វេសប៊ុកនោះ បានកំណត់អត្តសញ្ញាណ បានហើយ ជនរងគ្រោះឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងបម្រើការងារ ផ្នែកឧស្សាហកម្ម នៅតំបន់ អ៊ឺយចុងប៊ូ ត្រូវបានមេការជនជាតិចិនម្នាក់ ប្រើអំពើហិង្សា វាយមកលើខ្លួន ក្នុងផ្ទះបាយ កាលពីម៉ោង១២យប់ ថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ”។ បន្ទាប់ពីបានដឹងលឺហើយ ខាងទូតនឹងជួយដោះស្រាយតាមផ្លូវច្បាប់ ដល់ស្រ្តីរងគ្រោះ៕

website_news/2016140907.txt · Last modified: 2017/03/12 16:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki