website_news:2016140909

ឆ្មាំសមុទ្រទួរគីជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង ១០០នាក់នៅតំបន់ភាគខាងលិចឆ្នេរសមុទ្រប្រទេសនេះ

(http://bayontv.com.kh) 13/09/2016

ទួរគី៖ កាលពីថ្ងៃច័ន្ទម្សិលមិញឆ្នាំសមុទ្រទួរគី បានបញ្ចេញរបាយការណ៍មួយដោយនិយាយថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាង ១០០នាក់ ត្រូវបានជួយសង្គ្រោះនៅភាគខាងលិចឆ្នេរសមុទ្រទួរគីកាលពីសប្ដាហ៍មុន។

ទូកផ្សេងៗគ្នា ៣គ្រឿងកំពុងដឹកជនអន្តោប្រវេសន៍ត្រូវបានរារាំងនៅឆ្នេរសមុទ្រ Dikili និង Cesme ក្នុងសមុទ្រអាជីន។ អង្គភាពឆ្មាំសមុទ្រទួរគីនិយាយថា ជនអន្តោប្រវេសន៍ភាគច្រើនដែលរួមមាន ស្ត្រី និងកុមារមកពីប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាន។ លំហូរចូលនៃជនអន្តោប្រវេសន៍មកពីប្រទេសទួរគីបានកើនឡើងដល់ ៨៥ម៉ឺន ៧ពាន់នាក់កាលពីឆ្នាំមុន។ ចាប់តាំងពីកិច្ចព្រមព្រៀងមួយបានចូលជាធរមានក្នុងខែមីនាមក ភាគច្រើននៃការមកដល់ជារៀងរាល់ខែក្នុងប្រទេសក្រិក មានចំនួនមិនដល់មួយពាន់នាក់ផងទេ។ ប៉ុន្តែចំនួនជនភៀសខ្លួនមកដល់កាលពីខែសីហាមានចំនួនខ្ពស់បំផុតបើធៀបនឹងរយៈពេល ៤ខែកន្លងទៅ៕

website_news/2016140909.txt · Last modified: 2017/03/12 16:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki