website_news:2016140910

ឆ្មាំសមុទ្រអ៊ីតាលីជួយសង្គ្រោះជនអន្តោប្រវេសន៍ ៣៥០នាក់ពីសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) 13/09/2016

អ៊ីតាលី៖ ឆ្មាំសមុទ្រអ៊ីតាលីនិយាយកាលពីថ្ងៃច័ន្ទម្សិលមិញថា ពួកគេបានជួយសង្គ្រោះមនុស្ស ៣៥០នាក់ដែលធ្វើដំណើរតាមទូកចាស់ៗក្នុងសមុទ្រមេឌីទែរ៉ាណេ ខណៈពួកគេព្យាយាមឆ្លងទៅកាន់ច្រាំងសមុទ្ររបស់អឺរ៉ុប។

សហប្រតិបត្តិការណ៍ជួយសង្គ្រោះចំនួន ៣ ធ្វើឡើងដោយអង្គភាពឆ្មាំសមុទ្រកណ្ដាល មានទីស្នាក់ការក្នុងទីក្រុង រ៉ូមប្រទេសអ៊ីតាលី ដែលសហការជាមួយក្រសួងដឹកជញ្ជូនរបស់ប្រទេសអ៊ីតាលី។ មនុស្សជាង ៣,០០០នាក់ត្រូវបានជួយសង្គ្រោះ អំឡុងសហប្រតិបត្តិការណ៍កាលពីចុងសប្ដាហ៍កន្លងទៅ ដោយនាវាឆ្មាំសមុទ្ររបស់ប្រទេសអ៊ីតាលី។ នាវារបស់ប្រទេសអេស្ប៉ាញ “Reina Sofia” ក៏បានចូលរួមផងដែរ គ្រាដែលនាវានេះជួយសង្គ្រោះមនុស្សចំនួន ៤១៩នាក់ក្នុងនោះមានបុរស ៣៨១នាក់, ស្ត្រី ៣៣នាក់ និងកុមារ ៥នាក់៕ អត្ថបទ៖ សុខមាន

website_news/2016140910.txt · Last modified: 2017/03/12 16:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki