website_news:2016150105

ជនអន្តោប្រវេសន៍ខ្មែរចង់ក្លាយជាមនុស្សក្នុងប្រវត្តិសាស្ត្រនៅតៃវ៉ាន់

(http://khmer.voanews.com/15 មករា 2016 )

កោះតៃវ៉ាន់ បេក្ខជនជាច្រើនរូបកំពុងឈរ ឈ្មោះ ក្នុងការបោះឆ្នោតសភានៅកោះតៃវ៉ាន់នៅថ្ងៃសៅរ៍ស្អែកនេះ។ ក្នុងថ្ងៃតែមួយនោះ គេនឹងជ្រើសរើសប្រធានាធិបតីថ្មីផងដែរ។ ក្នុងចំណោមនោះក៏មានបេក្ខនារីដើមកំណើតខ្មែរដែរ ។ បើជាប់ឆ្នោត អ្នកស្រីគឺជាជនអន្តោប្រវេសន៍ទីមួយក្លាយជាតំណាងរាស្ត្រនៅកោះនេះ ដែលជារឿងប្រវត្តិសាស្ត្រមួយ។ នៅពេលអ្នកស្រីលីន លីចាន់ រៀបការជាមួយបុរសតៃវ៉ាន់ដើម្បីលុយកាលពី១៨ឆ្នាំមុនក្នុងនាមជាកូនក្រមុំបរទេស អ្នកស្រីមិនដឹងថា តៃវ៉ាន់នៅទីណាទេ។ ឥឡូវអ្នកស្រីមានកូន២នាក់។ អ្នកស្រីធ្វើការស្ម័គ្រចិត្ត។ អ្នកស្រីជាពលរដ្ឋពេញសិទ្ធិ ហើយតាំងខ្លួនជាជនជាតិតៃវ៉ាន់។ អ្នកស្រីមិនដែលនឹកស្រមៃថា មានជីវិតដូច្នេះទេនៅកម្ពុជា។ «សម្រាប់ជនអន្តោប្រវេសន៍ជាច្រើន យើងមិនដែលគិតរឿងធ្វើនយោបាយនៅប្រទេសកំណើតឬជួយសង្គមនោះទេ។ យើងមិនដែលគិតថា អាចក្លាយជាអ្នកស្ម័គ្រចិត្តផង កុំថាឡើយដល់ទៅធ្វើយុទ្ធនាការក្លាយជាអ្នកនយោបាយនោះ»។

បេក្ខនារីដើមកំណើតខ្មែរឈរឈ្មោះក្នុងការបោះឆ្នោតសភានៅតៃវ៉ាន់i អ្នកស្រីលីនថ្លែងថា ប្តីប្រពន្ធអន្តោប្រវេសន៍មានជំនាញភាសា និងយល់ពីវប្បធម៌ដែលជាប្រភពកម្លាំងសម្រាប់ខ្លួនឯងនិងតៃវ៉ាន់។ ការជួយគេអាចកម្ចាត់ឧបសគ្គខាងវប្បធម៌និងផ្នត់គំនិតអវិជ្ជមាន។ «យើងសង្ឃឹមថា អាចប្រើកម្លាំងនេះជួយស្ត្រីអន្តោប្រវេសន៍ គឺមិនត្រឹមតែជួយគាត់ចាប់ផ្តើមជីវិតថ្មីនៅតៃវ៉ាន់ប៉ុណ្ណោះទេ តែថែមទាំងជួយបញ្ហាដទៃទៀត ដូចជាជំនួញជាមួយប្រទេសអាស៊ីអាគ្នេយ៍និងអភិវឌ្ឍសេដ្ឋកិច្ច»។

សកម្មជនថ្លែងថា ជំហររបស់តៃវ៉ាន់ចំពោះអន្តោប្រវេសន៍ប្រឈមកិច្ចការច្រើនទៀត។ នៅមានករណីរំលោភ និងការសង្ស័យអំពីប្តីប្រពន្ធអន្តោប្រវេសន៍។ តែអ្នកខ្លះនៅតែគិតថា តៃវ៉ាន់ជាសង្គមបើកទូលាយ។ «ខ្ញុំធ្លាប់នៅសៀងហៃជាង១០ឆ្នាំ។ នៅទីនោះ ខ្ញុំតែងគិតថា ខ្ញុំជាអ្នកក្រៅ។ តែនៅតៃវ៉ាន់ជាងមួយឆ្នាំមកនេះ ខ្ញុំអាចនិយាយថា ខ្ញុំមិនដែលគិតថា ខ្ញុំជាអ្នកក្រៅទេ»។ អ្នកស្រីលីនឈរឈ្មោះជាបេក្ខជនគោរចណ៍របស់គណបក្សជាតិនិយមដែលជាគណបក្សកាន់អំណាច។ អ្នកស្រីឋិតនៅលំដាប់ទី៤។ អាសនៈគោចរណ៍ផ្អែកលើចំនួនសំឡេងឆ្នោតដែលគណបក្សទទួលបាន។ គណបក្សនេះរំពឹងថា នឹងឈ្នះបាន១០អាសនៈក្នុងការបោះឆ្នោតនេះ៕

website_news/2016150105.txt · Last modified: 2017/02/24 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki