website_news:2016150201

ថៃចុះបញ្ជីការ ពលករបរទេស ខុសច្បាប់ បាន៧ម៉ឺននាក់ហើយ

(http://www.dap-news.com/Saturday, 13 February 2016 11:48 ប្រែសម្រួល៖ សុខ អមតៈ ID-014)

បាងកក,ថៃ៖ កាសែតថៃបានរាយការណ៍ នៅថ្ងៃទី១៣ ខែកុម្ភៈថា អាជ្ញាធរបានចុះឈ្មោះពលករបរទេស បានចំនួន៧ម៉ឺននាក់ ក្នុងការជូនភាពស្របច្បាប់ ទៅដល់ពួកគេ ក្នុងវិស័យនេសាទសមុទ្រ ដើម្បីកែលម្អ បន្ទាប់ពីសហភាពអឺរុប EU ហាមមិនឲ្យនាំចូលផលិតផល សមុទ្រពីប្រទេសថៃ។ លោក Sek Wannamethee អ្នកនាំពាក្យក្រសួងការបរទេសថៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃសម្រេចផ្តល់ឯកសារស្របច្បាប់ ដល់ពលករបរទេស ទាំងអស់ដែលកំពុងធ្វើការខុសច្បាប់នៅប្រទេសថៃ ពិសេសលើពលករនេសាទសមុទ្រ ពិសេសមានពលករមកពី ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បន្ទាប់ពីសហភាពអឺរ៉ុប EU ដាក់បំរាមមិនឲ្យនាំចូល ផលិតផលសមុទ្រពីប្រទេសថៃនោះទេ។ លោក Sek Wannamethee បានឲ្យដឹងទៀតថា មានពលករបរទេសខុសច្បាប់ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន២០ម៉ឺននាក់ កំពុងធ្វើការនៅប្រទេសថៃ ក្នុងនោះពលករបរទេស៧ម៉ឺននាក់ហើយ ដែលទទួលបានភាពស្របច្បាប់ពីរាជរដ្ឋាភិបាលថៃ ឲ្យបន្តការងាររបស់ខ្លួន៕

website_news/2016150201.txt · Last modified: 2017/02/27 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki