website_news:2016150602

ឃាត់ខ្លួនថៅកែខារ៉ាអូខេរាត្រីកម្សាន្តលួង លោមក្មេងស្រីឲ្យបម្រើផ្លូវភេទ

(http://beta.nokorwatnews.com) គេហទំព័រនគរវត្ត Wednesday , 15 June 2016

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចកងរាជអាវុធ ហត្ថស្រុងស្ទោង ខេត្តកំពង់ធំបានឃាត់ខ្លួន ថៅកែហាងខារ៉ាអូខេយីហោរាត្រីកម្សាន្ត ពាក់ព័ន្ធនឹងការលួងលោមក្មេងស្រីអាយុ ១៤ឆ្នាំឲ្យទទួលសេវាបម្រើផ្លូវភេទ ។

ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើង កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹង របស់ម្តាយក្មេងស្រី ។ បើតាមមន្ត្រីកងរាជអាវុធហត្ថបានឲ្យ ដឹងថា ថៅកែហាងខារ៉ាអូខេដែលត្រូវបាន ឃាត់ខ្លួន ប្តីឈ្មោះ ថា បានស៊ី អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ នួន រតនា អាយុ៣៧ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុក ស្ទោង ខេត្តកំពង់ធំ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា កាល ពីមុនពេលឃាត់ខ្លួនថៅកែហាង២នាក់ប្តី ប្រពន្ធនេះសមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះឈ្មោះគង់ សុខា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិប៉ាលហាល សង្កាត់ត្បែងមានជ័យ ក្រុង-ខេត្តព្រះវិហារ។

ក្នុងបណ្តឹងម្តាយក្មេងស្រីរងគ្រោះបាន រៀបរាប់ថា កូនស្រីគាត់ឈ្មោះ ឡ.គ.ឡ អាយុ១៤ឆ្នាំ បានចេញបាត់ពីផ្ទះកាលពី ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ហើយ ពេលបាត់ខ្លួននោះគាត់បានដើររកគ្រប់ ច្រកល្ហកទាំងផ្ទះបងប្អូននៅជិតឆ្ងាយ តែ មិនបានទទួលដំណឹងកូនស្រីសោះ ។ លុះ បានរយៈពេលប្រមាណ១៥ថ្ងៃគាត់ក៏ ទទួលបានតម្រុយមានគេឃើញកូនស្រី របស់គាត់បម្រើការងារនៅក្នុងហាងខារ៉ាអូខេរាត្រីកម្សាន្តនេះ ។

នៅក្នុងបណ្តឹងម្តាយក្មេងស្រីរងគ្រោះ បានបន្តថា ពេលដែលបានទទួលតម្រុយ នេះហើយគាត់ក៏ព្យាយាមមកសាកសួរ ថៅកែហាងដែលត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនខាងលើនេះ ប៉ុន្តែថៅកែប្រុសឈ្មោះ ថា បានសុី បានព្យាយាមលាក់បាំងមិន ព្រមប្រាប់ថាកូនស្រីគាត់នៅបម្រើការងារ ហាងរបស់គាត់ទេ ។ បន្ទាប់មកគាត់ក៏បាន តាមដានរហូតប្រទះឃើញកូនស្រីនៅក្នុង ហាងខារ៉ាអូខេខាងលើនេះពិតមែន ហើយ ពេលនោះរូបគាត់ក៏បានសុំថៅកែឲ្យកូនស្រីបានវិលត្រឡប់ទៅផ្ទះវិញ តែម្ចាស់ ហាងមិនព្រម ។

មិនតែប៉ុណ្ណោះថៅកែ ហាង២នាក់ប្តីប្រពន្ធនៅបានបង្ខំឲ្យកូនស្រី របស់គាត់ទទួលបម្រើសេវាផ្លូវភេទដើម្បី ដកភាគរយទៀតផង ទើបរូបគាត់សម្រេច ចិត្តដាក់ពាក្យបណ្តឹងចូលទៅសមត្ថកិច្ចកង រាជអាវុធហត្ថស្រុកស្ទោងដើម្បីទាមទារ ជំងឺចិត្តចំនួន៥ពាន់ដុល្លារ និងសុំឲ្យសមត្ថ កិច្ចចាត់តាមច្បាប់ ។

បើតាមក្មេងស្រីរងគ្រោះបានឲ្យដឹងដែរថា ថៅកែហាងឈ្មោះ ថា បានសីុ ក្នុងរយៈ ពេល១៥ថ្ងៃដែលនាងមករស់នៅក្នុងហាង មួយនេះថៅកែហាងបានឲ្យនាងដេកជា មួយភ្ញៀវ៣ទៅ៤ដង ក្នុងម្តងទទួលបាន ប្រាក់៥០ដុល្លារ តែបើដេកមួយយប់បាន ១០០ដុល្លារ ហើយក្នុងភ្ញៀវម្នាក់ថៅកែដក ភាគរយ១០ដុល្លារ ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងដែរ ថា ថៅកែហាងខារ៉ាអូខេខាងលើនេះត្រូវ បានបញ្ជូនទៅសាកសួរនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទោងពេញមួយថ្ងៃ ទី១៣ ខែមិថុនា ហើយបានបញ្ជូនទៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៦ ។ ដោយឡែក មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងដែរ ថា ថៅកែហាង២នាក់ប្តីប្រពន្ធនឹងត្រូវ បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាម ច្បាប់ ។

គួរបញ្ជាក់ថា ហាងខារ៉ាអូខេដែលបង្កប់ បម្រើសេវាផ្លូវភេទនេះស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយពេលដែលសមត្ថកិច្ចចុះបង្ក្រាបនោះ បានឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទចំនួន ៤នាក់ទៀត ប៉ុន្តែដោយនារីខាងលើនេះ គ្រប់អាយុ សមត្ថកិច្ចបានអប់រំឲ្យទៅផ្ទះ និងបញ្ចប់មុខរបរដែលច្បាប់ហាមឃាត់ ៕ ប៊ុន រិទ្ធី

website_news/2016150602.txt · Last modified: 2017/03/03 12:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki