website_news:2016150605

អាជ្ញាធរខេត្តតាកែវអំពាវនាវឲ្យមានការចូលរួមទប់ស្កាត់ការជិះជាន់ពលកម្មនិងការជួញដូកុមារ

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូទស្សន៍បាយ័ន ថ្ងៃទី 15/06/2016

តាកែវ ៖ ខណៈពេលដែលការជិះជាន់ពលកម្មកុមារ ការប្រើអំពើហិង្សាលើកុមារជាពិសេសបញ្ហាការជួញដូរផ្លូវភេទលើកុមារនៅតែបន្តកើតមាននោះ អាជ្ញាធរ ខេត្តតាកែវ បានធ្វើការអំពាវនាវឲ្យ មន្ត្រីពាក់ព័ន្ធទាំងអស់ព្រមទាំងប្រជាពលរដ្ឋផងដែរ ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់បញ្ហា នេះកុំអោយរីករាលដាលតទៅទៀត។

លោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្តតាកែវនៅក្នុងពិធីប្រារព្ធខួបទិវាកុមារអន្តរជាតិ១មិថុនា នៅថ្ងៃទី១៥ ខែមិថុនា នេះបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់ចំពោះកុមារ ដោយក្នុងនោះរាជរដ្ឋាភិបាលបានបញ្ចូលការងារកុមារនៅក្នុងឯកសារយុទ្ធសាស្ត្រជាតិដូចជា គោលនយោបាយជាតិស្ដីពីការគាំពារអភិវឌ្ឍន៍កុមារ គោលនយោបាយថែទាំ គោលការណ៍ការពារសិទ្ធិកុមាររងគ្រោះដោយសារការជួញដូរ និងសិទ្ធិការចូលរួមរបស់កុមារជាដើម។

លោកជំទាវ បានបញ្ជាក់ថា ក៏ប៉ុន្តែបើទោះបីជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងទប់ស្កាត់ការកេងប្រវ័ញ្ចលើកុមារយ៉ាងណាក៏ដោយ ក៏នៅតែមានជនខិលខូចមួយចំនួនបានបន្តការជិះជាន់លើពលកម្មកុមារ ការប្រើអំពើហិង្សាជាពិសេសការជួញដូរផ្លូវភេទកុមារជាដើម។ លោកជំទាវអភិបាលរងខេត្ត បានធ្វើការអំពាវនាវអោយស្ថាប័នពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋផងដែរ ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់រាល់បញ្ហាដែលកើតឡើងចំពោះកុមារ សំដៅធ្វើយ៉ាងណាឲ្យស្ថានភាពកុមារនៅក្នុងខេត្តតាកែវកាន់តែមានភាពល្អប្រសើរឡើង៕

website_news/2016150605.txt · Last modified: 2017/03/03 13:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki