website_news:2016150606

ស្ថានទូតខ្មែរប្រចាំនៅថៃ អំពាវនាវពលរដ្ឋ ស្នាក់នៅ និងធ្វើការនៅថៃ ពន្យាប័ណ្ណ ស៊ីជំពូ ឲ្យមុនថ្ងៃ២៩ កក្កដា

(http://www.dap-news.com/kh) គេហទំព័រដើមអំពោល ថ្ងៃពុធ, ១៥ មិថុនា ២០១៦ 16:13 ដោយ: ឈូក បូរ៉ា ID:055

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនពលករខ្មែរ ដែលមានប័ណ្ឌស្នាក់នៅ ធ្វើការបណ្ដោះអាសន្នក្នុងប្រទេសថៃ ឫហៅថា ប័ណ្ណស៊ីជំពូ ទាំងអស់ដែលមិនទាន់ ចុះឈ្មោះពន្យាប័ន្ឌនេះនៅឡើយ ឲ្យបានមុនថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានឯកអគ្គ រាជទូតកម្ពុជាប្រចាំប្រទេស ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះឲ្យដឹងថា អាជ្ញាធរថៃ នឹងបិទដំណើរ ការ បន្ដសុពលភាពប័ណ្ណស៊ីជំពូ នៅថ្ងៃទី២៩ ខែមិថុនា ខាងមុខនេះជាកំហិត ហើយបើផុតកំណត់កាលបរិច្ឆេទ អាជ្ញាធរថៃ នឹងចាត់វិធានការតឹងរ៉ឹង ដាក់ទោសតាមច្បាប់ចំពោះ ពលរដ្ឋបរទេសដែលពុំមានច្បាប់ អនុញ្ញាតស្នាក់ នៅ ធ្វើការត្រឹមត្រូវ។

អាស្រ័យដូចនេះហើយ ទើបស្ថានទូតអំពាវនាវ ឲ្យបងប្អូនខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះពន្យា ប័ណ្ណ ត្រូវប្រញាប់ទៅចុះឈ្មោះពន្យាប័ណ្ណនេះ នៅតាមមជ្ឈមណ្ឌលច្រកចេញ ចូលតែមួយតាមខេត្តក្រុង ដែល បងប្អូនស្នាក់នៅ ដើម្បីជៀងវាងទុក្ខលំបាក ត្រូវប្រឈមមុខនឹងការផ្ដន្ទាទោស៕

website_news/2016150606.txt · Last modified: 2017/03/03 13:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki