website_news:2016150607

ជនអន្តោប្រវេសន៍ជាង ២ពាន់នាក់ត្រូវបានកងឆ្មាំសមុទ្រអ៊ីតាលីជួយសង្គ្រោះពីសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូទស្សន៍បាយ័ន ថ្ងៃទី 14/06/2016

អ៊ីតាលី៖ កងឆ្មាំសមុទ្រអ៊ីតាលីឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនបានសង្គ្រោះជនអន្តោប្រវេសន៍ជាង ២៥០០នាក់ ចេញពីទូកមួយចំនួនដែលកំពុងរញីរញ័ររកតែបាក់លិច ទៅក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីចុងសប្ដាហ៍មុន។

សេចក្តីរាយការណ៍បន្តថា កិច្ចប្រតិបត្តិការសង្គ្រោះនេះបានធ្វើចំនួន ៩លើកដាច់ដោយឡែកពីគ្នា ចូលរួមដោយក្រុមនាវាធំៗផ្សេងៗ ដូចជាកងកម្លាំងជើងទឹកអ៊ីតាលី និងកងកម្លាំងការពារដែនសមុទ្រដែរ ហើយក៏មានកិច្ចសហការពីក្រុមវេជ្ជបណ្ឌិតរបស់អង្គការគ្មានព្រំដែនផង។

ប្រភពព័ត៌មានឲ្យដឹងទៀតថា ក្រុមអន្តោប្រវេសន៍រាប់ពាន់នាក់កំពុងបានឆ្លងកាត់ តាមសមុទ្រប្រកបដោយគ្រោះថ្នាក់ក្នុងបំណង ដើម្បីឲ្យបានទៅដល់ប្រទេសអ៊ីតាលីនៅរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមក ធ្វើឲ្យមានភាពច្របូកច្របល់។ យ៉ាងហោចណាស់ក៏មានក្រុមអន្តោប្រវេសន៍ជាង ៥ម៉ឺននាក់បានទៅដល់ប្រទេសអ៊ីតាលីនៅក្នុងឆ្នាំនេះ៕

website_news/2016150607.txt · Last modified: 2017/03/03 13:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki