website_news:2016150801

ពលករចំណាក់៤១នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ចុះទប់ស្កាត់យកមកអប់រំ

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 13/08/2016

ខេត្តបន្ទាយមានជ័យ ៖ ថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចការពារព្រំដែនទាំងអស់ត្រូវបិតច្រករបៀងទាំងអស់ ដើម្បីធ្វើការទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់តាមច្រករបៀងនេះឲ្យមានប្រសិទ្ធភាព។ ក្នុងនោះដែរសម្តេចបានបញ្ជាឲ្យលោកឧត្តមសេនីទោអាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យដាក់វិធានការដល់កំលាំងនគរបាលការពារនៅតាមខ្សែក្រវ៉ាត់ព្រំដែន ខ្មែរ ថៃ ទាំងអស់ត្រូវយកចិត្តទុកដាក់ ការនាំចូលទំនិញគេចពន្ធ បទល្មើសរត់ពន្ធ ទំនិញខូចគុណភាព បទល្មើសគ្រឿងញៀន ពិសេសបទល្មើសមេខ្យល់នាំពលករយកទៅធ្វើការនៅស្រុកថៃតាមច្រករបៀងដោយខុសច្បាប់ត្រូវបង្ក្រាបឲ្យខានតែបាន។ លុះនៅល្ងាចថ្ងៃទី១១ខែសីហាឆ្នាំ២០១៦នេះ កំលាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនបានសហការគ្នាជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ និងប៉ុស្តិ៍សិលាខ្មែរវរៈ៩១១ បានចុះទប់ស្កាត់ពលករចំណាក់ស្រុកប្រុសស្រីបានចំនួន៤១នាក់ដែលបំរុងឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃដោយខុសច្បាប់នៅចំណុចក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកមកអប់រំឲ្យធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

លោក អាត់ ខែម បានមានប្រសាសន៍ថាកំលាំងចំរុះធ្វើការទប់ស្កាត់ពលករបានចំនួន៤១នាក់នេះភាគច្រើនរស់នៅខេត្តបន្ទាយមានជ័យ៥នាក់ រស់នៅខេត្តឧត្តមានជ័យ២នាក់ខេត្តកំពង់ស្ពឺ២៣នាក់ ខេត្តពោធិ៍សាត់៧នាក់និងខេត្តព្រះវិហារ៤នាក់។លោកអាត់ខែមបានបញ្ជាក់ទៀតថាសមិត្ថកិច្ចចំរុះបានធ្វើការអប់រំ និងពន្យល់ណែនាំដល់ពលករទាំង៤១នាក់អំពីឧបាយកល់របស់មេខ្យល់យកពលករទាំងអស់ទៅលក់ឲ្យធ្វើជាកញ្ជះដាក់ថ្លៃរបស់ថៃ ដោយពុំទទួលបានកំរៃជាលុយកាក់បន្តិចសោះឡើយបើស្រីវិញអស់ទាំងខ្លួនប្រាណទៀតផង ពលករខ្លះជិះរថយន្តគេចពីតំរួចថៃធ្លាក់ ចូលស្នាមភ្លោះស្លាប់ជាបន្តបន្ទាប់ ហើយនៅមានបញ្ហាប្រឈមជាច្រើនទៀតដែលពលករទៅធ្វើការងារនៅស្រុកថៃត្រូវជួបប្រទះ។ដូច្នេះសមិត្ថកិច្ចបានធ្វើការណែនាំដល់ពលករទាំងអស់ឈប់ទៅរកការងារនៅស្រុកថៃធ្វើបើជាសបានគួរតែជាសទៅត្រូវងាកមករកការងារធ្វើនៅក្នុងស្រុកវិញបើទោះបីជាប្រាក់ ខែចិតជាងនៅថៃក៏ដោយក៏មានពេលជួបជុំគ្រួសារហើយមិនព្រួយពីការធ្វើបាបមកលើខ្លួនដូចនៅស្រុកថៃនោះឡើយ៕

website_news/2016150801.txt · Last modified: 2017/03/11 17:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki