website_news:2016150803

ទូតខ្មែរបន្តសុពលភាពលិខិតឆ្លងដែន ជូនពលរដ្ឋខ្មែរ នៅកូរ៉េ ជាង២០០នាក់

(http://www.dap-news.com/kh) ថ្ងៃច័ន្ទ, ១៥ សីហា ២០១៦ 12:52 ដោយ: អេង ប៊ូឆេង ID:013

ភ្នំពេញ ៖ ក្រុមការងារស្ថានឯកអគ្គរាជទូត កម្ពុជា ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរ ប្រចាំកូរ៉េខាងត្បូង នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១៦ បានចុះសំណេះសំណាល ប្រឹក្សាយោបល់ និងបន្ដសុពលភាពលិខិតឆ្លងដែន ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរ ជាង ២០០នាក់ ដែលកំពុងស្នាក់នៅ និងធ្វើការ ក្នុងខេត្ត ChungNam នៅមជ្ឈមណ្ឌលគាំពារ ពលករបរទេស តំបន់ Cheonan។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ ស្ថានទូតខ្មែរ ប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា លោក ឡុង ឌីម៉ង់ បានណែនាំ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ គួរគប្បីសន្សំថវិកា ប្រឹងសិក្សារៀនសូត្រនូវជំនាញ និងដកបទពិសោធន៍ ក្នុងអំឡុងពេលបំពេញការងារ នៅសាធារណៈកូរ៉េ រយៈពេលមួយអាណត្តិ ៥ឆ្នាំ ហើយពេលត្រលប់ទៅកម្ពុជាវិញ អាចបង្កើតអាជីវកម្ម មុខរបរ ឬទិញផ្ទះមួយខ្នងឲ្យបាន ដើម្បីជាលំនឹងក្នុងជីវិត ទៅថ្ងៃអនាគត។

លោកផ្តាំផ្ញើទៀតថា “ ហើយសូមកុំគិតថា ខ្លួនជាពលករគេមួយជីវិតនោះ ថ្ងៃណាមួយ បងប្អូននឹងក្លាយជា ម្ចាស់សិប្បកម្ម អាជីវកម្ម ឬជាមេការ ដ៏ជំនាញម្នាក់” ៕

website_news/2016150803.txt · Last modified: 2017/03/11 17:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki