website_news:2016150902

រឿងក្ដីជនជាតិបារាំងរំលោភផ្លូវភេទ កុមារកម្ពុជា បើកសវនាការ ១០លើកហើយ មិន ឃើញលទ្ធផល

(http://www.dap-news.com/kh) ព្រហស្បតិ៍, ១៥ កញ្ញា ២០១៦ 14:57 ដោយ: គិរី ID:013

កណ្តាល ៖ ចាត់ទុកថា ជារឿងមិនធ្លាប់មានមួយ ដែលរឿងក្ដីបុរស ជនជាតិបារាំងម្នាក់ ជាប់ចោទពីបទ “ ទិញពេស្យាចារកុមារ ជាច្រើននាក់ ” ត្រូវបានតុលាការខេត្តកណ្ដាល បើកសវនាការ ជាបន្តបន្ទាប់សរុប ១០លើកទៅហើយ នៅពុំទាន់ឃើញលទ្ធផល ។

សាលាដំបូងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បើកសវនាការ លើជនជាប់ចោទ ឈ្មោះ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដោយមានលោក ទី សំណាង ជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ និង លោក ទេព មុនិន្ទ ជាតំណាងអយ្យការ ។

ប៉ុន្តែជាការកត់សម្គាល់ ជនជាប់ចោទ បានឡើងនិយាយតែម្នាក់ឯង ក្នុងសវនាការ ដោយមិនទុកសិទ្ធិ ឲ្យភាគីដើមបណ្ដឹង ឬមេធាវី និយាយឡើយ។ ហេតុនេះមេធាវីការពារជនជាប់ចោទ បានដើរចេញពីបន្ទប់ សវនាការ ដោយបោះបង់សិទ្ធិការពារកូនក្ដីបន្តទៀត ។ ដោយឃើញសភាពបែបនេះតុលាការបានសម្រេច លើកពេលស វនាការនេះ ទៅថ្ងៃក្រោយវិញ រីឯបុរសជនជាតិបារាំង ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារដដែល ។

គួររំលឹកថា នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ជនជាតិបារាំងរូបនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ការឃាត់ខ្លូននេះ បន្ទាប់ពីសមត្ថកិច្ច រកឃើញថា ជនសង្ស័យ បានប្រព្រឹត្ត អំពើរំលោភបំពានផ្លូវ ភេទ លើកុមារ ដោយការអូសទាញ លួងលោមផ្តល់ចំណី និងឲ្យលុយ បន្តិចបន្តួច។

មន្រ្តីនគរបាលបញ្ជាក់ថា ជនសង្ស័យ ប្រើវិធីអូសទាញ លួងលោមផ្តល់ជាសំភារៈ ថវិកា ដើម្បីបានរួមភេទ ហើយមានកុមារចំនួន ១៥នាក់ បានដាក់ពាក្យបណ្តឹង ៕

website_news/2016150902.txt · Last modified: 2017/03/12 16:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki