website_news:2016151205

លោកឯកអគ្គរាជទូតចុះពិនិត្យមើលផ្ទាល់អំពីស្ថានភាពការងារនៃពលករខ្មែរផ្នែកកសិកម្ម

(http://www.rasmeinews.com) ដោយ ៖រ៉ាម៉ន ថ្ងៃទី 15 ធ្នូ 2016 ម៉ោង 08:04:AM

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ លោកឡុង ឌីម៉ង់ អតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ រួមជាមួយក្រុមការងារស្ថានទូតបានចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងារជាក់ស្ដែងរបស់ពលករផ្នែកកសិកម្មនៅចំការដំណាំចំនួនពីរកន្លែងនៅជាយទីក្រុងសេអ៊ូល ដើម្បីស្វែងយល់និងសិក្សាពីស្ថានភាពជាក់ស្ដែង នៃការបំពេញការងាររបស់បងប្អូនពលករខ្មែរ។ មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានឱ្យដឹងថា គិតត្រឹមខែមេសាឆ្នាំ២០១៦នេះពលករខ្មែរមកបម្រើការងារផ្នែកកសិកម្មនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS-TOPIK) មានចំនួន១.៦២២៥នាក់(ស្រី៧.៣១៥នាក់)។

ក្រោយចុះពិនិត្យជាក់ស្ដែង ក្រុមការងារសង្កេតឃើញថា៖ ឥរិយាបថនិងលក្ខខណ្ឌការងាររវាងថៅកែ និងពលករគឺមានភាពល្អប្រសើរច្រើន និងបានគោរពសិទ្ធិគ្នាទៅវិញទៅមក តែទន្ទឹមនេះក៏នៅមានថៅកែឬមេកាមួយចំនួនមិនទាន់បានគោរពលក្ខខណ្ឌការងារនៅឡើយ នេះជាក្ដីកង្វល់របស់ស្ថានទូត។ មន្ត្រីស្ថានទូតបន្តថា៖ចាប់តាំងលោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាមក មន្ត្រីស្ថានទូតបាននឹងកំពុងខិតខំប្រឹងប្រែងធ្វើការសហការជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សរបស់សាធារណរដ្ឋកូរ៉េ (HRD) ដើម្បីជួយអប់រំផ្សព្វផ្សាយដល់និយោជកឲ្យគោរពតាមលក្ខខណ្ឌការងារទាំងអស់គ្នា។

ក្នុងឱកាសចុះជួបផ្ទាល់ជាមួយបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅកូរ៉េនោះលោក ឡុង ឌីម៉ង់ ឯក អគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េបានលើកទឹកចិត្តដល់ពលករថាខិតខំប្រឹងប្រែកធ្វើការងារដើម្បីបានប្រាក់ខែច្រើនយកទៅជួយសេដ្ឋកិច្ចគ្រួសារនៅស្រុកខ្មែរវិញផង និងដើម្បីរៀនសូត្រដកបទពិសោធន៍ការងារពីប្រទេសកូរ៉េយកទៅអនុវត្តនៅកម្ពុជាយើង ក្រោយវិលទៅស្រុកវិញជាពិសេសចេះភាសាបរទេសបានមួយភាសាថែមទៀត។ លោកទូតក៏សូមអោយបងប្អូនយកចិត្តទុកដាក់គិតគូរពីបញ្ហាសសុខភាពផងដោយរដូវនេះជារដូវត្រជាក់និងធ្លាក់ទឹកកជាបណ្ដើរៗហើយ៕

website_news/2016151205.txt · Last modified: 2017/03/16 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki