website_news:2016151207

វៀតណាមដាក់គុកអ្នកជួញដូរមនុស្សដែលត្រូវបាននិរទេសចេញពីអូស្ត្រាលី

(http://www.rasmeinews.com) ដោយ ៖សុខា ថ្ងៃទី 15 ធ្នូ 2016 ម៉ោង 07:44:AM

តុលាការវៀតណាមបានកាត់ទោសបុរស៤នាក់ឱ្យជាប់ទោសពីបទជួញដូរមនុស្ស បន្ទាប់ពីពួកគេបានព្យាយាមធ្វើដំណើរតាមទូកដោយដឹកជនចំណាកស្រុកច្រើននាក់ទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវបានបញ្ជូនត្រឡប់មកវិញក្រោមគោលនយោបាយជនចំណាកស្រុកដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា។

អូស្ត្រាលីមិនទទួលយកជនភៀសខ្លួនតាមទូកពីប្រទេសណាមួយនោះទេ ហើយប្រទេសនេះត្រូវបានរិះគន់ខ្លាំងៗចំពោះការឃុំខ្លួនជនភៀសខ្លួនច្រើននាក់នៅជំរំជនភៀសខ្លួននៅប្រទេសប៉ាពួអាស៊ីនូវែលហ្គីណេ (Papua New Guinea) និងប្រទេសណៅរុយ (Nauru)។

បុរសជនជាតិវៀតណាម៤នាក់នេះ ដែលត្រូវបានកាត់ទោសនៅខេត្តបារីយ៉ា-វុងទូ (Ba Ria-Vung Tau) ភាគខាងត្បូងនៃប្រទេសវៀតណាមកាលពីថ្ងៃអង្គារទី ១៣ ធ្នូនោះ ត្រូវបាននិរទេសចេញពីអូស្ត្រាលី កាលពីខែមិថុនា បន្ទាប់ពីទូករបស់ពួកគេដែលដឹកមនុស្ស២១នាក់ត្រូវបានប្រទះឃើញនៅដែនទឹកអូស្ត្រាលី។

មន្ត្រីតុលាការម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPកាលពីថ្ងៃពុធថា បុរសជនជាតិវៀតណាម២នាក់ ត្រូវបានកាត់ទោសឱ្យជាប់គុក៣ឆ្នាំនិង៣ឆ្នាំកន្លះ ខណៈដែល២នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់គុក១៨ខែដោយព្យួរទោស៕

website_news/2016151207.txt · Last modified: 2017/03/16 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki