website_news:2016160303

បង្ក្រាបទីតំាង ប្រកបរបរផ្លូវភេទ មួយកន្លែងនៅពោធិ៍សាត់ ឃាត់ខ្លួនម្នាក់ រំដោះនារីរងគ្រោះ៦នាក់

(http://www.dap-news.com/kh/) អង្គារ, ១៥ មិនា ២០១៦ 21:32 ដោយ: ជា ប៊ុនធឿន ID:054

ពោធិ៍សាត់៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆំាងការជួញដូរមនុស្ស និងការពារអនីតិជន រួមនិងកម្លាំងនគរបាល ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នេះ បានចុះបង្ក្រាបទីតាំង លួចលាក់ប្រកបរបរ រកស៊ីផ្លូវភេទ មួយកន្លែងស្ថិតនៅក្នុង ដីឡូតិ៍មួយកន្លែង ដែលមានផ្ទះចំនួនពីរ ស្ថិតនៅក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។ បើតាមសេចក្តីរាយការណ៍ពីន្លែងកើតហេតុ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន ប្រឆំាងការជួញដូរ មនុស្ស និងការពារអនីតិជន ដោយមានការសម្រប សម្រួលពីសំណាក់ លី ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តពោធិ៍សាត់។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ក្នុងនោះ ជនសង្ស័យដែលជាម្ចាស់ទីតាំងឈ្មោះ គឹម ដានី ហៅប៉ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិបន្ទាដី ឃុំបន្ទាយដី ក្រុងពោធិ៍សាត់ ដោយឡែក៦នាក់ទៀត ជាជនរងគ្រោះ ដែលកម្លាំងសមត្ថកិច្ច បានជួយរំដោះបាន ទី១.ឈ្មោះ សាត់ ផានី អាយុ១៩ឆ្នាំ, ទី២.ឈ្មោះ សុខ ស្រីពីន អាយុ២០ឆ្នាំ, ទី៣.ឈ្មោះ រ័ត្ន សោភា អាយុ២៨ឆ្នាំ, ទី៤.ឈ្មោះ ឃី ស្រីតូច អាយុ២៥ឆ្នាំ, ទី៥.ឈ្មោះ ធី ពិសី អាយុ២២ឆ្នាំ និងទី៦.ឈ្មោះ សូត្រ ស្រីនិច អាយុ១៩ឆ្នាំ៕

website_news/2016160303.txt · Last modified: 2017/02/28 10:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki