website_news:2016160305

ជនសង្ស័យជួញដូរមនុស្ស ៩២ នាក់ឡើងតុលាការចំពេលមានការព្រួយបារម្ភសុវត្ថិភាពរបស់សាក្សី

( http://www.rasmeinews.com/) ដោយ ៖កញ្ញាដាលីស ថ្ងៃទី 15 មីនា 2016 ម៉ោង 04:45:PM

ការកាត់ទោសជនសង្ស័យជួញដូរមនុស្ស ៩២នាក់ ដែលចាប់ខ្លួនបានបន្ទាប់ពីរកឃើញផ្នូររាក់ៗរបស់ជនចំណាកស្រុកជាច្រើននាក់នៅក្នុងព្រៃប្រទេសថៃ បានចាប់ផ្តើមធ្វើឡើងក្នុងទីក្រុងបាងកកនៅថ្ងៃអង្គារនេះ ហើយការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយថា សាលាក្តីនេះអាចនឹងបញ្ចប់ក្នុងរយៈពេល ១ ឆ្នាំ ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់សាក្សី។

ជនជួញដូរមនុស្សបានបោះបង់ចោលជនចំណាកស្រុកដែលជិះពេញទូកនៅកណ្តាលសមុទ្រកាលពីឆ្នាំមុន បន្ទាប់ពីការបង្ក្រាបដោយអាជ្ញាធរថៃបាននាំឱ្យមានវិបត្តិជនចំណាកស្រុកនៅក្នុងតំបន់ ខណៈដែលឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា និងបង់ក្លាដែសបានបដិសេធមិនឱ្យទូកទាំងនោះចូលចតនៅប្រទេសរបស់ខ្លួននោះ។

ក្រុមសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភថា ករណីដែលអាចប្រើពេលយូរអង្វែងនេះ (អាចអូសបន្លាយ២ឆ្នាំ) អាចធ្វើឱ្យសាក្សីរាប់រយនាក់រងគ្រោះដោយសារកង្វះការការពារពីប៉ូលិស។

លោក ប្រាយុទ្ធ ពណ៌សុថាយ៉ារុក អគ្គនាយករងនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនៅការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយថា “តុលាការនឹងពន្លឿនករណីនេះឱ្យចប់ក្នុងរយៈពេលមួយឆ្នាំ”៕

website_news/2016160305.txt · Last modified: 2017/02/28 10:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki