website_news:2016160801

ភាគីថៃឯកភាពគ្នាជាមួយកម្ពុជាក្នុងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការ នៅប្រទេសថៃ

(http://www.akp.gov.kh/kh) AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦

មន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានលើកឡើងថា ភាគីថៃបានឯកភាពជាមួយកម្ពុជាក្នុង ការការពារសិទ្ធិ ពលករកម្ពុជាដែលកំពុងបម្រើការងារ នៅក្នុងប្រទេសថៃប្រមាណ៧១ម៉ឺននាក់ ដោយខិតខំធ្វើយ៉ាងណា ឱ្យពួកគេទទួលបានសិទ្ធិ សេរីភាព ស្របតាមច្បាប់ការងាររបស់ថៃ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសថៃ កាលពីចុង សប្តាហ៍ មុននេះ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោស នាការ និងព័ត៌មាននៃរដ្ឋសភា បានមានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងការងារ និងថ្នាក់ដឹកនាំកំពូលៗ របស់ថៃបានប្តេជ្ញាថា នឹងការពារសិទ្ធិប្រជាពលរដ្ឋខ្មែរដែល កំពុងធ្វើការនៅប្រទេសថៃមិនឱ្យមាន ការរំលោភបំពានសិទ្ធិសេរីភាពនោះឡើយ។ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទសថៃរយៈពេល ៤ថ្ងៃគណៈ ប្រតិភូរដ្ឋសភា កម្ពុជា បានទៅសាកសួរសុខទុក្ខបងប្អូនកម្មករខ្មែរដែលកំពុងបម្រើការងារ នៅក្នុងក្រុមហ៊ុន ផលិតចំណីសត្វ ស៊ីភីប្រមាណ២០០នាក់ ក្នុងការឈ្វេងយល់ពីតម្រូវការ និងបញ្ហាប្រឈមនានា ដែលកើតមាន ឡើងក្នុង ពេលបំពេញការងារនៅទីនោះដើម្បីឈាន ទៅរកដំណោះស្រាយជូនពួកពលករកម្ពុជា ឱ្យបានទាន់ពេល វេលា។

ឯកឧត្តមបន្តថា បន្ទាប់ពីទទួលបានសំណូមពរពីពលករខ្មែររួចហើយ គណៈប្រតិភូ សភាកម្ពុជា បានជួបជាមួយថ្នាក់ដឹកនាំប្រទេសថៃមួយចំនួន ដើម្បីស្នើឱ្យជួយមើលការ ខុសត្រូវចំពោះពលករកម្ពុជា ទាំងអស់ដើម្បីធ្វើយ៉ាងណាឱ្យពួកគេមានសិទ្ធិពេញលេញ ដូចប្រជាជនថៃផងដែរ។ ឯកឧត្តមបន្ថែមទៀតថា ភាគីថៃមានគ្រោងបង្កើតមជ្ឈមណ្ឌលនៅតាមព្រំដែនកម្ពុជា-ថៃ សម្រាប់ បណ្តុះបណ្តាល ពលករខ្មែរដើម្បីឱ្យពួកគេមានជំនាញ ច្បាស់លាស់ ក្នុងការស្វែងរកងារធ្វើការ នៅប្រទេសថៃ ជាពិសេសមជ្ឈមណ្ឌលនេះ និងជួយសម្រួល រាល់ឯកសារឱ្យប្រជាពលរដ្ឋខ្មែរ ដែលចង់ ទៅធ្វើការងារនៅប្រទេសថៃដោយស្របច្បាប់។

គួរបញ្ជាក់ថា យោងតាមរយបាយការណ៍របស់ក្រសួងការងារថៃ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានពលករកម្ពុជាជាង៧១ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃក្នុងនោះ មានកម្មករដើរ ទូកនេសាទ មានប្រហែលជាង៥ម៉ឺននាក់ភាគច្រើនពួកគាត់មិនទាន់ មានឯកសារស្របច្បាប់នៅឡើយ៕ ដោយ ចាន់ សុធីវង្ស

website_news/2016160801.txt · Last modified: 2017/03/11 18:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki