website_news:2016161103

តម្រួតថៃចាប់បញ្ជូនពលករខ្មែរ១៦៥នាក់ខុសច្បាប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង

(http://www.rasmeinews.com/local) ដោយ ៖អ៊ុងសារុំ ថ្ងៃទី 15 វិច្ឆិកា 2016 ម៉ោង 08:01:PM

បាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួន១៦៥នាក់ ត្រូវបានតម្រួតថៃចាប់បញ្ជូនដឹកតាមឡានមកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ខណៈដែលពួកគេចូលទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ ដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចំណែកសមត្ថកិច្ចកម្ពុជា បានរកឡានដឹកបញ្ជួនពលករខ្មែរ ទៅតាមស្រុកភូមិរបស់ពួកគាត់រៀងៗខ្លួនហើយ។

មន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិដូងម្នាក់ សុំមិនឲ្យបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ថា ពលករខ្មែរដែលតម្រួតថៃចាប់បញ្ជូនមកកម្ពុជាវិញនោះ មានចំនួន១៦៥នាក់(ក្នុងនោះមាន២នាក់មានលិខិតឆ្លងដែន)។ ពលករខ្មែរដែលលួចឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃខុសច្បាប់ ពួកគេខ្លះជាប់ពន្ធនាគារប្រទេសថៃផង ក្រោយការទំនាក់ទំនងរវាងភាគីថៃ និងកម្ពុជា បានសុំឲ្យបញ្ជូនពួកគេត្រឡប់មកវិញ។

មន្ត្រីប៉ូលិសរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើចំណាកស្រុក ឬទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ត្រូវធ្វើលិខិតឆ្លងដែន ឬសុំបថឌឺផាសឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចៀសវាងពីការចាប់របស់តម្រួតថៃ។ លោកបានបន្តថា ពលករខ្មែរដែលតម្រួតថៃចាប់បញ្ជូនមកកម្ពុជាវិញនេះ គឺខាងប៉ូលិសអន្តោប្រវេសច្រកទ្វារអន្តរជាតិដូង បានរកឡានដឹងជូនពួកគាត់ទៅតាមស្រុកកំណើតរៀងៗខ្លួន ភ្លាមៗអស់ហើយ៕L

website_news/2016161103.txt · Last modified: 2017/03/16 11:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki