website_news:2016161106

ទូតកម្ពុជា នៅម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍ ពលការិនីខ្មែរ២នាក់ ឲ្យមកមាតុភូមិវិញ

(http://dap-news.com/kh) ថ្ងៃពុធ, ១៦ វិច្ឆិកា ២០១៦ 10:07 ដោយ: ស៊ាន កុសល ID:012

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានជួយសម្របសម្រួល មាតុភូមិនិវត្តន៍ របស់ពលការិនីខ្មែរ ២នាក់ ឲ្យបានវិលមកស្រុកំណើតវិញ។ បើយោងតាមសេចក្តី ជូនព័ត៌របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ បានឲ្យដឹងថា ពលការនីម្នាក់មានស្រុកកំណើតនៅកំពង់ឆ្នាំង ឯម្នាក់ទៀតនៅកំពង់ចាម។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលការិនី ក.ខ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានទៅធ្វើការ តាមផ្ទះនៅម៉ាឡេស៊ី ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមរយៈជនជាតិម៉ាឡេស៊ីម្នាក់។ ពលការិនី បានទទួល ប្រាក់ខែគ្រប់ចំនួន ប៉ុន្តែដោយសារម្តាយរបស់នាងមានជំងឺជាទម្ងន់ នាងបានទៅស្ថានទូតនៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងជូននាងទៅបង់ ពិន័យនៅការិយាល័យអន្តោ-ប្រវេសន៍ម៉ាឡេស៊ី។

ដោយឡែក ពលការិនី ស.ស.ក អាយុ៣៦ឆ្នាំ មានស្រុក កំណើតនៅខេត្តកំពង់ចាម បានធ្វើដំណើរទៅម៉ាឡេស៊ី ជាលើកទី២ដោយខ្លួនឯង ហើយបានធ្វើការតាមផ្ទះ ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤។ ពលការិនី បានទទួលប្រាក់ខែគ្រប់ចំនួន ប៉ុន្តែដោយសារការងារលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយឲ្យបានត្រឡប់ទៅកម្ពុជា។ ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងជូននាងទៅបង់ពិន័យនៅការិយាល័យអន្តោ-ប្រវេសន៍ម៉ាឡេស៊ី។ ពលការិនីក.ខ និងពលការិនី ស.ស.ក បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៥០នាទី ព្រឹក តាមជើងយន្តហោះលេខ AK 536 ។

សូមបញ្ជាក់ថា អំឡុងពេលរង់ចាំមកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់

website_news/2016161106.txt · Last modified: 2017/03/16 11:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki