website_news:2016161201

ស្រីៗជនជាតិវៀតណាម បើកបនស្រីបម្រើសេវាផ្លូវភេទសង្ស័យថាត្រូវរ៉ូវជាមួយសម្ថកិច្ចក្រុងបាវិតទើបបានដំណើរការដោយរលូន

(http://www.khmer-press.com) khmerpress December 15, 2016 ព័ត៌មាន

ខេត្តស្វាយរៀង៖ ប្រភពច្បាស់ការ បានអោយដឹងថា មានផ្ទះបនស្រីជនជាតិវៀតណាមបើក សេវាបម្រើ ផ្លូវភេទចំនួន2ផ្ទះ នៅក្នុង បុរី សំសួន ស្ថិតនៅក្នុង ទឹកដីភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ការបើកបម្រើសេវាផ្លូវភេទ ជាយូរមកហើយ មិនដែលឃើញមាន សម្ថកិច្ច ពាក់ព័ន្ធ រូបណាម្នាក់មកធ្វើការទប់ស្កាត់និងបង្ក្រាប់នោះឡើយហើយពួកគាត់បានដាក់ការ សង្ស័យថា ច្បាស់ជា ថៅកែ ជនជាតិវៀត ណាមបើកសេវា បម្រើ ផ្លូវភេទទាំងអស់នោះ បាន ត្រូវរ៉ូវគ្នាជាមួយនិង សម្ថកិច្ចជុំនាញបានដាក់ ខែដាក់ថ្ងៃហើយក៏ មិនដឹង?

ប្រភពដ៏ដែរ បានបន្តទៀតថា ស្ត្រី បម្រើផ្លូវភេទទាំងអស់នោះ ស្លៀកពាក់ខោចលើ ខោចក្រោម និង បក់ដៃ ក៏ដូចជា ស្ទុះមកអោបផ្ញៀវកណ្ដាលផ្លូវ ដូចវ៉ូង គោ ធ្វើអោយពួកគាត់ ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ កូន ចៅ របស់គាត់ ដែលបានមើលឃើញ ហើយបណ្ដាលអោយ ខូច សតិ អារម្មណ៍ និង អសន្តិសុខនៅក្នុងសង្គមបំផុត ហើយពួកគាត់ សុំសនំ ពរ ដល់ថ្នាក់ដឹកនាំ ខាង លេី មេត្តា ចុះមកបង្ក្រាប់ និង ទប់ស្កាត់ កុំអោយមានដូចនេះតទៅទៀត។

ប្រភពពលរដ្ធពីអ្នករត់ម៉ូតូឌុបបានអោយដឹងថា ពួកគាត់បាន ឌុប ភ្ងៀវទៅរក ស្រី បម្រើផ្លូវភេទ ជនជាតិវៀតណាម ជាញឹកញាប់ គឺភាគច្រេីន ដឹកយកទៅផ្ទះ បុរីសំសួនជាផ្ទះល្វែង របស់ ថៅកែ ជនជាតិចិនដែរ បានជួលទៅអោយ ថៅ កែ ជនជាតិវៀតណាម បើកករស៊ី សេវាបម្រើ ផ្លូវភេទចំនួន៣ផ្ទះ ហើយក្នុង១ផ្ទះមិនក្រោមពី ១៥ ទៅ ២០នាក់នោះទេ ហើយស្រីៗទាំងនោះ គឹជាជនជាតិវៀតណាមទាំងអស់ ពេល ផ្ញៀវទៅដេកមួយដងដំលៃ 10 $ ប្រភពដដែលបាន បន្តទៀតថា កាលពី ៧ខែមុន បានឃើញ សម្ថកិច្ចចំរុះចុះមកចាប់ មួយផ្ទះទៅហើយ តែដោយឡែក ចំនួន ២ ផ្ទះទៀតមិន ចាប់ នោះទេ គឺនៅបើករកស៊ី ជារៀងរហូត មិនដែលឃើញមានសម្ថកិច្ច បង្ក្រាបនោះឡើយ ហើយដល់ដេីមខែឬក៏ចុងខែគឺពួក គាត់ បានឃើញសម្ថកិច្ច ជុំនាញទាំងនោះ មកជួបមេការស្រីៗដែលបម្រើ ផ្លូវភេទ នៅចំណុច ហាងលក់ កាផ្លេ មួយកន្លែង ចំងាយពីគ្នា ចំនួន១៥០ម៉ែត្រ ហេីយ ត្រូវរ៉ូវគ្នា និងគិតគូរលុយ ជារៀង រាល់ខែផងដែរ។

យោងតាមលោក កែវ គុង អធិការ ក្រុងបាវិតបានឲ្យដឹងថា មានអ្នកបើក សេវាបំរើផ្លូវភេទខាងលើនេះ លោកមិនបានដឹងនោះទេ ព្រោះថា កន្លែងធ្វើការរបស់លោក គឺនៅឆ្ងាយ ហើយចាំលោក ទំនាក់ទំនង ទៅនាយប៉ុស្តិ៍រដ្ឋបាលក្រុង បាវិតសិន បើសិនណា មានផ្ទះបើក បម្រើ ផ្លូវភេទ មែននោះ លោកនិងទៅ បង្ក្រាបភ្លាមតែម្ដងនេះជាសំដីរបស់លោកអធិការ។

ហើយក្រុមសារព័ត៌មានក៏បានសុំកាបភ្លឺទៅលោក មៅ ភិនភិរម្យ នាយប៉ុស្តិ៍រដ្ឋបាលក្រុង បាវិត បានឲ្យដឹងថា លោកមិនបានដឹងនោះទេ ហើយលោក មិនចង់ និយាយនោះឡើយ ព្រោះថាលោកមិនដែល បាន អ្វីនោះទេ ព្រោះលោកនៅក្រោមឱវាទគេ ហើយលោកបានបន្តទៀតថា ពេលណា មានអ្នកការសែត និង ទូរទស្សន៍ មកម្ដងៗ គឺ លោក អធិការអោយមកជួបរូបលោកជារៀងរហូត គឺលោកធុញណាស់។

ដោយឡែកលោក សេង សិលា អភិបាលនៃគណ:អភិបាល ក្រុងបាវិត គឺក្រុមអ្នកយកព័ត៌មាន យើងបានទំនាក់ទំនងតាមលេខទូរស័ព្ទ 090958565 ជាច្រើនដង តែលោកមិន អាច ទំនាក់ទំនងបាននោះទេ៕ ផ្តល់សិទ្ធិដោយ៖ VD7

website_news/2016161201.txt · Last modified: 2017/03/16 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki