website_news:2016161202

នគរបាលកោះហៅពលរដ្ឋ៧នាក់មកអប់រំ រឿងឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញូងក្នុងប្រទេសថៃ

(http://ann.com.kh) ដោយ: ANNថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួន៧នាក់ ត្រូវបាននគរបាលនៃអធិការដ្ឋានខេត្តពោធិសាត់ កោះហៅមកអប់រំ ក្រោយស្រាវជ្រាវឃើញថា ពួកគេតែងលួចឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើក្រញូង ក្នុងទឹកដីប្រទេសថៃ។

នគរបាលបានឲ្យដឹងកាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦ ថា ប្រជាពលរដ្ឋទាំង៧នាក់ ត្រូវបានក្រុមឈ្មួញចូលមកក្នុងទឹកដីឃុំថ្មដា ស្រុកវាលវែង មកអូសទាញឲ្យប្រជាពលរដ្ឋខ្មែរ លួចឆ្លងដែនខុសច្បាប់តាមច្រករបៀងនានា ទៅកាប់ឈើក្រញូង នៅក្នុងទឹកដីថៃ ប្រមូលដឹកជញ្ជូនមកឲ្យទីផ្សាររបស់ពួកគេ។

នគរបាលបន្តថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់បែបនោះ លោកវរសេនីយ៍ឯក គួយ សារឿន ស្នងការរងនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ និងនគរបាលមូលដ្ឋានកោះកោះហៅប្រជាពលរដ្ឋចំនួន៧នាក់ ឲ្យចូលខ្លួនមកទទួលការណែនាំ។ ប្រជាពលរដ្ឋទាំង៧នាក់ ក្រោយទទួលបានការអប់រំធ្វើកិច្ចសន្យា ត្រូវបាននគរបាលអនុញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

website_news/2016161202.txt · Last modified: 2017/03/16 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki