website_news:2016170202

បទសម្ភាសន៍អំពីកង្វល់របស់សង្គមស៊ីវិលលើកិច្ចព្រមព្រៀងបញ្ជូនពលករទៅអារ៉ាប៊ីសាអ៊ូឌីត

(http://www.rfa.org/khmer/news/ 2016-02-16)

ដោយ ចេង ម៉េងជូ៖ មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិពលករចំណាកស្រុក សម្ដែងការព្រួយបារម្ភ និងមានមន្ទិលសង្ស័យចំពោះកិច្ចព្រមព្រៀងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia)។ ការព្រួយបារម្ភនេះ នៅបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី១១ ខែកុម្ភៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្នុងការបញ្ជូនពលករកម្ពុជា ឲ្យទៅធ្វើការនៅប្រទេសនោះ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា លើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះ ជាឧបករណ៍ដ៏សំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ពលករខ្មែរ ហើយតម្រូវឲ្យប្រទេសទាំងពីរបង្កើតគណៈកម្មការបច្ចេកទេសចម្រុះ ដើម្បីប្រជុំពិភាក្សាលម្អិត និងជាប្រចាំលើបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងនេះ។

ទោះជាយ៉ាងនេះក្ដី ពលករខ្មែរមួយចំនួនបានទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត នោះ តែងទទួលរងការរំលោភសិទ្ធិមនុស្ស និងការធ្វើបាបផ្សេងៗពីថៅកែ ឬម្ចាស់ផ្ទះ។

website_news/2016170202.txt · Last modified: 2017/02/27 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki