website_news:2016170203

ក្រសួងការងារ នឹងបញ្ជូនពលករ ទៅបំរើការងារនៅ អារ៉ាប៊ីសាអូឌី តែមិនទាន់កំណត់ចំនួន

(http://www.dap-news.com/ Wednesday, 17 February 2016 12:48 ដោយ៖ ស. សំណាង Posted ID-146

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ នឹងបញ្ជូន ពលករ ខ្មែរជាច្រើននាក់ឲ្យទៅបំរើការងារ នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌី ជាលើកដំបូង ប៉ុន្តែទោះបីជា យ៉ាងមិនទាន់បាន ដឹងពីតួរលេខច្បាស់លាស់ នៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបើកសន្និបាត បូកសរុបលទ្ធផល ការងារប្រឆ្នាំ ២០១៥ ទិសដៅឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្តីក្រសួងថា «យើង មិនទាន់មានផែនការបញ្ជូនពលករទៅបំរើការងារនៅប្រទេសអារ៉ាប់ប៊ីសាអូឌិតថា មានចំនួនប៉ុន្មាន នោះទេ។ ប៉ុន្តែកិច្ចព្រមព្រៀងចំនួនពីរយើងបានចុះ MOU ជាមួយ អារ៉ាប់ប៊ីសាអូឌីត គឺជាកិច្ចព្រម ព្រៀងដើម្បីបង្កើត ឲ្យមានកិច្ចសហប្រតិបត្តិការ ជ្រើសរើស ការបញ្ចូន និងការគ្រប់គ្រង ការវិវត្តន៍របស់ ពលករ ធ្វើការងារទូទៅ និងការងារតាមផ្ទះ និងលក្ខខណ្ឌការងារដើម្បី ដោះស្រាយរួចមកហើយ»។

លោកបន្តថា នៅពេលបញ្ជូនពលករ ទៅត្រូវតែមានលក្ខខណ្ឌការងារ ព្រោះនៅប្រទេសអារ៉ាបប៊ី សាអូឌីត មានលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលល្អប្រសើរដែរ ប៉ុន្តែបញ្ហាមួយគឺធាតុអាកាស ដោយសារនៅតំបន់នោះ ជាតំបន់សមុទ្រសាហារ៉ាមានអាកាសធាតុក្តៅខ្ពស់ ហើយត្រជាក់ក៏ផងដែរ។ លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា មុននឹងបញ្ចូនពលករខ្មែរ ទៅបំរើការងារនៅអារ៉ាប់ប៊ី សាអីឌីត ទាល់តែគណៈកម្មការនៃ ប្រទេសទំាងពីរជួប ជជែកពិភាក្សាគ្នារួចសិន ។ ក្រុមការងារ ទំាងពីរ នឹងពិភាក្សាគ្នានៅខែមិនាខាងមុខ ហើយក៏ត្រូវបញ្ចប់នៅខែមីនានោះផងដែរ។ នៅពេល អ្នកសារព័ត៌មានសួរ ថាតើក្រសួងមាន ការព្រួយបារម្ភចំពោះ ការបញ្ជូនពលករទៅអារ៉ាប់ប៊ីសាអូឌីត ដូចនៅប្រទេសម៉ាឡេស៊ីដែរឬទេ? លោករដ្ឋមន្ត្រីឆ្លើយតប និងបានគូសបញ្ជាក់ថា «នេះជាពិសោធន៍ របស់យើង ក្នុងការទប់ស្កាត់ឲ្យបានអតិបរមា ដោយរៀបចំក្របខណ្ឌបច្ចេកទេសនានា ដើម្បី ធ្វើយ៉ាង ម៉េចបន្ថយហានិភ័យរបស់ពលករ។ ជាពិសេសនោះការផ្តល់ព័ត៌ មានដល់ពលករ មុននឹងសម្រេចទៅ ធ្វើការងារនៅទីនោះ ដោយបង្ហាញទាំងប្រាក់ឈ្នួល ទំាងលក្ខខណ្ឌការងារ ហើយពេលទៅក៏មាន ប្រព័ន្ធតាមដានគ្រប់គ្រង ធ្វើយ៉ាងណាកុំឲ្យមានរងគ្រោះដោយការជួញដូរ ឬកេងប្រវ័ញនៅពេល ធ្វើការងារ»។ លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា សម្រាប់ពលករដែលទៅបំរើការងារ នៅអារ៉ាប់ប៊ី សាអូឌីតនឹងទទួលបានប្រាក់បៀវត្សច្រើនគួរសម ព្រោះនៅប្រទេសនោះ ជាប្រទេសអភិវឌ្ឍន៍មួយ ដូច្នេះនឹងមានចំណូលមធ្យមសម្រាប់ ប្រជាពលរដ្ឋក្នុងមួយឆ្នាំប្រហែលជា២ម៉ឺនដុល្លារ ។ ជាមួយគ្នា នោះដែរលោក រដ្ឋមន្ត្រីក៏បានឲ្យដឹងពី ការបញ្ជូន ប្រាក់របស់ពលករមកក្នុង ស្រុកថា ពលករខ្មែរដែល ទៅបំរើការងានៅក្រៅប្រទេសនោះ ពិតជារួមចំណែ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គម ជាតិ។

តាមការប៉ាន់ប្រមាណរបស់ក្រសួងចំណូលដែលពលករបំរើការងារនៅក្រៅប្រទេសផ្ញើមកស្រុក វិញមានប្រមាណ១ពាន់លានដុល្លារ ។ បច្ចុប្បន្នមានពលករធ្វើការនៅក្រៅប្រទេស ស្របច្បាប់មាន ប្រមាណ៧៥ម៉ឺននាក់។ យ៉ាងណាក្តីលោក រដ្ឋមន្ត្រីបានអះអាងថា ក្រសួងនឹងខិតខំបំពេញការងារក្នុង គ្រប់គ្រងពលករដែលធ្វើ ការងារនៅគ្រប់ប្រទេស ដែលទទួលបានសិទ្ធិស្របច្បាប់ និងព្យាយាមរកវិធី ដល់ ពលករដែលមិនទាន់ស្របច្បាប់ ឲ្យបានស្របច្បាប់វិញតាមគ្រប់មធ្យោបាយទំាងផ្នែកការទូត និងទំនាក់ទំនងទ្វេភាគី និងពហុភាគី ។ គួរបញ្ជាក់ថា កម្ពុជា និង អារ៉ាប់ប៊ី សាអូឌីត ក្នុងស្មារតី បង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី បានចុះអនុស្សារណៈយោគយល់លើកិច្ចព្រមព្រៀងចំនួនពីរទាក់ទិននឹង ការជ្រើសរើសពលរដ្ឋខ្មែរនៅបំរើការងារ គឺទី១ កិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករកាងារផ្ទះ និងទី២ កិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករការងារ ទូទៅ ៕

website_news/2016170203.txt · Last modified: 2017/02/27 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki