website_news:2016171101

យុវតីអនីតិជនរងគ្រោះព្រោះស្ទាវចាប់យកទៅរំលោភបែជាគ្រួសារនិងអ្នកជួយសង្គ្រោះ ត្រូវគេប្តឹងពីបទប្លន់ទៅវិញ?

(http://read.khmernews.today) BY មាតុភូមិ - NOVEMBER 16, 2016

កំពង់ឆ្នាំង៖យុវតីអាយុ១៦ឆ្នាំម្នាក់ ដែលជាជនរងគ្រោះដោយសារយុវនជន២នាក់យកកាំបិតចុងស្រួចភ្ជ្ជង់គំរាមចាប់យកទៅរំលោកកាលពីថ្ងៃ៥វិច្ឆិកាឆ្នាំ២០១៦កន្លងមកបានស្វែងរកការអន្តរាគមន៍ ពីឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តថ្មីឡុច វណ្ណារ៉ាឲ្យជួយ ផ្តល់យុត្តិធម៍ផងខណៈយុវតីជាអនីតិជនជាជនរងគ្រោះបែរជាត្រូវបានជនសង្ស័យប្តឹងចោទប្រជាជននិងព្រះសង្ឍដែលជួយមកសង្គ្រោះនាង ថារួមដៃគ្នាប្លន់ពួកគេទៅវិញ ។ បើតាមប្រជាពលរដ្ឋនិងសង្ឍឲ្យដឹងថា៖មូលហេតុគឺដោយសាជនដៃលដល់ឈ្មោះសយ ធូនិងម្នាក់ទៀតឈ្មោះហមហៀងហ៊ី(ហៅគោ) ជាប់ជាបងប្អូនប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំងចឹងគេចេះខាងកាឡៃរឿងខ្មៅទៅជាសវិញបាន។ករណីនេះនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិការឆ្នាំ២០១៦ នេះការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង បានកោះហៅសាច់ញាតិជនរងគ្រោះមកសាកសួររឿងប្លន់ជនបង្កទៅវិញ។

តែបើតាមបណ្ដឹរបស់ឈ្មោះពេជ្រ យាងភេទស្រីអាយុ៥៣ឆ្នាំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ក្មេងស្រីឈ្មោះ រ៉ួន សារ៉ុង អាយុ១៦ ឆ្នាំ រៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យ ពោធិ ឃុំ ពោធិ៍ ស្រុកកំពង់លែង ត្រូវបានជនសង្ស័យ២នាក់ដែលមានឈ្មោះសយ ធូនិងម្នាក់ទៀតឈ្មោះហមហៀងហ៊ី(ហៅគោ) បានយកកាំបិតចុងស្រួចភ្ជុងគម្រាមនាងអោយឡើងម៉ូតូដឹកយកទៅរំលោភចំងាយពីវត្តគីធម្មវ័ន្តភូមិដំណាក់កោះចំណុចយាយមាសជើងភ្នំត្រងចំងាយប្រមាណ៤០០ម៉ែត្រពីភូមិ ដោយបានគម្រាមសម្លាប់ទើបនាងមិនហ៊ានស្រែក។

ទោះជាយ៉ាងណាផែនការក្បត់របស់ពួកគេទាំងពីរមិនបានសម្រេចដោយសារមានភ្លើងពឹលនិងភ្លើងម៉ូតូឆ្វេចឆ្វាចកុំអីជនសង្ស័យរំលោភស៊ីពងក្រហមនាងបាត់ទៅហើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០១៦វេលាម៉ោង៨និង១៥នាទីយប់នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង។ប្រជាពលរដ្ឋបានដេញឃាត់ខ្លួនជនង្ស័យបានម្នាក់មានទាំងវត្ថុតាង ហើយប្រគល់ជូនសមត្ថកិច្ច តែត្រូវនគរបាលប៉ុស្តិឃុំពោធិ៍ ដោះលែងអោយជននោះទៅផ្ទះវិញ។តែពេលនេះជាជនសង្ស័យទាំង២នាក់នោះមិនត្រូវបានសមត្តកិច្ចចាត់ការរឿងហ្នឹងទេបែជា បានប្តឹងសាច់ញាតិរបស់ក្មួញស្រីរួមទាំងព្រះសង្ឍដែលបានជួយរូបយុវតីរងគ្រោះមកកាន់ស្នងការនគរបាលខេត្តពីបទ(ប៉ុនប៉ងប្លន់ម៉ូតូទៅវិញ)។ប្រភពបានបង្ហើបថា ជនសង្ស័យទាំង២ខាងលើមានឪពុកមារបស់គេជាប្រធានការិយាល័យព្រហ្មទណ្ឌស្រាល ស័ក្ត៤ នៅស្នងការនគរបាលខេត្ត។សមអត់?!៕

website_news/2016171101.txt · Last modified: 2017/03/16 11:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki