website_news:2016171102

អាជ្ញាធរថៃ បញ្ជូនពលរដ្ឋខ្មែរ ៣នាក់ឆ្លងដែន ខុសច្បាប់មកឱ្យ អាជ្ញាធរកម្ពុជាវិញ

(http://dap-news.com/kh) ថ្ងៃពុធ, ១៦ វិច្ឆិកា ២០១៦ 20:30 ដោយ: ដើមអម្ពិល ID:038

ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរ ប្រុសស្រី៣នាក់ ត្រូវបានក្រុម អាជ្ញាធរថៃចាប់បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញ ពី បទឆ្លងដែនខុសច្បាប់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ វិច្ឆិកា ២០១៦។ ហេតុការណ៍នេះកើតឡើងនៅចំណុចមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិ ជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែវ ខេត្តឧត្តរមានជ័យ។

ស្រ្តីម្នាក់ក្នុងចំណោម៣នាក់ឈ្មោះ អាត អៃ អាយុ២៣ឆ្នាំ បានឱ្យដឹងថា ពួកខ្លួនទាំង៣ នាក់នេះ ជាបងប្អូនបង្កើតនឹងគ្នា បានចាកចេញពីផ្ទះដោយធ្វើជាចំណាកស្រុកទៅប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គោលបំណងរកការងារធ្វើ ដោយសារតែមានជីវភាពក្រីក្រពេកនៅក្នុងក្រុមគ្រួសារ ថែមទាំងគ្មានលុយកាក់ធ្វើលិខិតឆ្លងដែនទើបពួកខ្លួនចូលទាំងប្រថុយប្រថាន លុះនៅថ្ងៃទី០១ វិច្ឆិការ ២០១៦ មានក្រុមអាជ្ញាធរថៃ ចាប់ខ្លួនតែម្តង។

សមត្តកិច្ចបម្រើកាងារនៅមាត់ច្រកទ្វារបានឱ្យដឹងថា មនុស្សប្រុសស្រីទាំង៣នាក់នេះ ដែលក្រុមអាជ្ញាធរថៃបញ្ជូនមកប្រគល់ឱ្យដោយចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ៈ ទី១ឈ្មោះ អាត អៃ ភេទស្រី អាយុ២៣ឆ្នាំ ទី២ឈ្មោះ អាត អ៉ីមាន ភេទប្រុស អាយុ២១ឆ្នាំ នឹង ទី៣ ជាមនុស្សវិកលច្ចរឹក ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង៣នាក់រសនៅភូមិចារថ្មី ឃុំកូបបាលង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សមត្តកិច្ចបានធ្វើការអប់រុំរួចឱ្យ វិលត្រឡប់ទៅលំនៅឋានវិញនាថ្ងៃដដែល៕

website_news/2016171102.txt · Last modified: 2017/03/16 11:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki