website_news:2016180305

ជនអន្តោប្រវេសន៍ជាង ១០០នាក់ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រលីប៊ី

(http://bayontv.com.kh/18/03/2016)

លីប៊ី៖ មន្ត្រីនិយាយថា ឆ្នាំសមុទ្រប្រទេសលីប៊ីបានចាប់ឃុំខ្លួនជនអន្តោប្រវេសន៍ 123នាក់នៅសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈពួកគេបានព្យាយាមទៅកាន់មាត់ច្រាំងសមុទ្ររបស់ប្រទេសអ៊ីតាលី។

ប្រភពដដែលបន្តថា ជនអន្តោប្រវេសន៍បានត្រឡប់ទៅកាន់រដ្ឋធានីទ្រីប៉ូលី ជាទីដែលពួកគេត្រូវបានបញ្ជូនទៅកាន់អគារឃុំឃាំងខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់។ ធ្លាក់ក្នុងជម្លោះរវាងគូរប្រជែងរដ្ឋាភិបាលទាំង២ និងក្រុមប្រដាប់អាវុធផ្សេងៗគ្នា ប្រទេសលីប៊ីបានក្លាយជាផ្លូវមួយដ៏សំខាន់ សម្រាប់អ្នកជួញដូរមនុស្សដែលកេងផលប្រយោជន៍ពីភាពវឹកវរ ដើម្បីបញ្ជូនមនុស្សពីឆ្នេររបស់ប្រទេសប៉ែកអាហ្វ្រិកខាងជើង ទៅកាន់ដែនដីអឺរ៉ុបដែលកំពុងឲ្យធ្វើមានវិបត្តិជនអន្តោប្រវេសន៍ កាន់តែធ្ងន់ធ្ងរបំផុតក្នុងទ្វីបនេះចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

ក្រុមសិទ្ធិមនុស្សនិយាយថា ជនអន្តោប្រវេសន៍ចំណាយប្រាក់រាប់ពាន់ដុល្លា សម្រាប់ឆ្លងដែនតាមសមុទ្រ និងលើដីគោកជាមួយអ្នករត់ពន្ធដែលជារឿយៗវាយដំនិងធ្វើទណ្ឌកម្មពួកគេ ដើម្បីជម្រិតទាប្រាក់បន្ថែមសម្រាប់ដំណើរចុងក្រោយតាមសមុទ្រក្នុងទូកគ្មានសុវត្ថិភាព សម្រាប់ការធ្វើដំណើរតាមសមុទ្រ។ គួរឲ្យដឹងថា ប្រទេសអ៊ីតាលី និងក្រិកស្ថិតនៅលើខ្សែបន្ទាត់ព្រំដែននៃវិបត្តិជនអន្តោប្រវេសន៍របស់អឺរ៉ុប ជាមួយទូកផ្ទុកជនអន្តោប្រវេសន៍ហួសចំណុះចេញពីដែនដីអាហ្វ្រិកខាងជើង និងទួរគីមកដល់ច្រាំងសមុទ្ររបស់ខ្លួន៕ អត្ថបទ៖ សុខមាន

website_news/2016180305.txt · Last modified: 2017/02/28 11:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki