website_news:2016180501

ពលករខ្មែរប្រុសស្រី៣០០នាក់ត្រូវប៉ូលីសថៃត្រៀមបញ្ជូនមកស្រុកវិញ

(http://ppt-news.net) គេហទំព័រភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 18/05/2016

ខេត្តបន្ទាយមានជ័យ ៖ នេះជាលើកទី១ហើយ ដែលអាជ្ញាធរថៃ ខេត្តឆាក់ឆឺងសៅ បានដាក់បញ្ជាឲ្យកម្លាំង នគរបាលខេត្តឆាក់ឆឺងសៅ ប្រមូលពលករខ្មែរដែលខុសច្បាប់ ធ្វើការនៅទីនោះ យកមកអប់រំនិងត្រៀមបញ្ជូនមកប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចថៃ បានប្រមូល ពលករខ្មែរខុសច្បាប់ ក្នុងខេត្តឆាក់ឆឺងសៅ ដោយបានដាក់ពង្រាយកម្លាំង ចាប់គ្រប់រថយន្ត ដែលដឹកពលករ ខ្មែរចូលមកក្នុង ប្រទេសថៃ ដោយខុសច្បាប់។ ជាលទ្ធផល សមត្ថកិច្ចថៃ ចាប់បានពលករខ្មែរ ចំនួន៣០០នាក់ និងជនជាតិថៃ ចំនួន១០នាក់ ដែលទិសដៅ របស់ពួកគេគឺ ទៅធ្វើការនៅ ទីក្រុងបាងកក ខេត្តប្រាធុម ថានី និងខេត្តជិតខាង ក្បែរៗនោះផងដែរ។ យ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិការ ចាប់ពលករខ្មែរ ខុសច្បាប់នេះ គឺជាបន្ទុកមួយ ដែលអាជ្ញាធរ មានសមត្ថកិច្ចថៃ ត្រូវតែទទួល ដោះស្រាយ បាយទឹក ចំណីអាហារ ឲ្យពួកគេហូបចុក បានត្រឹមត្រូវ និងត្រៀមបញ្ជូនពួកគេ មកកម្ពុជាវិញ ដើម្បីបំពេញ បែបបទឲ្យបានត្រឹមត្រូវតាមច្បាប់ ដោយមិនអនុញ្ញាតឲ្យ ពលករទាំងនោះធ្វើដំណើរតាមច្រករបៀងលួចចូលដីថៃបន្តទៀតឡើយ។

គួរបញ្ជាក់ផងដែរថា ក្រោយពីធ្វើរដ្ឋប្រហារនៅប្រទេសថៃកន្លងទៅ ក្រោមអំណាចររបបទាហានថៃ បានបើកយុទ្ធនាការចាប់បញ្ជូនពលករខ្មែរទាំងស្របច្បាប់ និងខុសមកស្រុកកំណើតវិញរហូតមានចំនួន ជាង ២០ម៉ឺនអ្នកឯណោះ។ ដោយឡែក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នេះ គេបានសង្កេតឃើញប្រតិបត្តិការមួយរបស់ទាហានថៃ ដែលបានធ្វើសកម្មភាពចាប់ពលករខ្មែរតាមដងផ្លូវរហូតមានចំនួន៣០០នាក់ឯណោះផងដែរ ហើយត្រៀមបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីធ្វើការអប់រំរួចហើយនោះ។

website_news/2016180501.txt · Last modified: 2017/03/02 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki