website_news:2016180703

ឧស្សាហកម្មស៊ិចនៅប្រទេសថៃ កំពុងរងការគំរាមកំហែង ពីរដ្ឋមន្ដ្រីក្រសួងទេសចរណ៍

(http://www.rasmeinews.com/world) ដោយ ៖វិបុល ថ្ងៃទី 17 កក្កដា 2016 ម៉ោង 02:40:PM

បច្ចុប្បន្នេះ ឧស្សាហកម្មស៊ិចថៃ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ដោយបានជំរុញឱ្យមានការបំបាត់ចោល គ្រាដែលថ្មីៗតែមានការឆ្មក់បង្ក្រាបជាញឹកញាប់ ពីកម្លាំងសមត្ថកិច្ចនគរបាល។ ការធ្វើបែបនេះ ត្រូវបានក្រុមអ្នកបើកឧស្សាហកម្មនោះបានលើកឡើងថានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាសេដ្ឋកិច្ចជាតិ ហើយនឹងបង្កភាពចលាចលនយោបាយទៀតផង ដូចដែលធ្លាប់កើតមានកាលពីឆ្នាំ២០១៤កន្លងទៅនេះ។ ប្រទេសថៃត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានជំនឿយ៉ាងមាំលើព្រះពុទ្ធសាសនា ដែលផ្ដល់តម្លៃលើសីលធម៌ជាធំ តែគេបែរសង្កេតឃើញថា ប្រទេសនេះសម្បូរដោយឧស្សាហកម្មផ្លូវភេទយ៉ាងបើកទូលាយទៅវិញ។

ទេសចរទាំងឡាយ តែងត្រេកត្រអាលនឹងពន្លឺភ្លើងដ៏ទាក់ទាញនៅក្នុងបារនិងកន្លែងម៉ាស្សានៅតាមបណ្ដាទីក្រុងទេសចរនានាជាច្រើននៅថៃ។ បញ្ហានេះ លោកស្រី Kobkarn Wattanavrangkul រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ថៃ បានលើកឡើងថាលោកស្រីនឹងព្យាយាមកាត់បន្ថយឧស្សាហកម្មស៊ិច ចេញពីវិស័យទេសចរណ៍។ លោកស្រីបាននិយាយថា “ភ្ញៀវទេសចរ ដែលមកកាន់ប្រទេសថៃ មិនគួរតែដើម្បីស៊ិចនោះទេ។យើងត្រូវតែពង្រឹងគុណភាពវិស័យទេសចរណ៍របស់យើង ហើយយើងត្រូវតែលុបបំបាត់ ឧស្សាហកម្មស៊ិចចេញពីវិស័យទេសចរណ៍”៕

website_news/2016180703.txt · Last modified: 2017/03/10 11:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki