website_news:2016180704

សាកសពជនអន្តោប្រវេសន៍ជាង450នាក់ទាញយកចេញពីនាវាមួយដែលលិចកាលពីឆ្នាំ2015

(http://www.everyday.com.kh) ថ្ងៃ អាទិត្យ ទី ១៧ ខែ កក្កដា ឆ្នាំ ២០១៦ ម៉ោង ១៧:១០

កងម៉ារីនអ៊ីតាលីរាយការណ៍នាថ្ងៃទី១៤ កក្កដា ថា សាកសពមនុស្សជាង៤៥០នាក់ទៀតត្រូវបានទាញយកចេញពីនាវាមួយគ្រឿងដែលលិច ហើយស្រង់យកមកកាន់អ៊ីតាលីជាង១ឆ្នាំក្រោយពេលលិចជាមួយជនអន្តោប្រវេសន៍ជិះក្នុងនោះជាច្រើនរយនាក់ ។ សរុបសាកសពមនុស្សដល់ទៅ៦៧៥នាក់ត្រូវរកឃើញ ។ មេបញ្ជាការកងម៉ារីន លោក NOCOLA DE FELICE ពេលបង្ហាញប្រាប់សារព័ត៌មានពីលទ្ធផលនៃប្រតិបត្តិការនោះ ដែលចប់នាថ្ងៃទី១៤ កក្កដា ថ្លែងថា សរុបយើងរកឃើញសាកសពមនុស្ស៦៧៥នាក់ ដែលយើងយកមកដាក់ក្នុងថង់ ។ នាយទាហានរូបនេះបញ្ជាក់ថា សាកសពមនុស្សទាញយកចេញពីខ្មោចនាវាតូចមួយរលួយអស់ ដោយសាកសព៤៥៨នាក់យកចេញពីក្នុងនាវាក្រោយស្រង់ ហើយសាកសពមនុស្ស១៦៩នាក់ស្រង់ចេញពីជុំវិញខ្មោចនាវារយៈពេលប៉ុន្មានខែចុងក្រោយ រួចសាកសពមនុស្ស៤៨នាក់ទៀតទើបស្រង់បាននាពេលថ្មីៗនេះដោយនាវាយោធាមួយគ្រឿង ។

នាយប់ថ្ងៃទី១៨ មក១៩ មេសា ឆ្នាំ២០១៥ នាវានេះដែលចាកចេញពីលីប៊ីបានលិច ក្រោយពីបុកជាមួយនាវាកាហ្គោព័រទុយហ្គាល់មួយគ្រឿង ដែលមានបំណងមកជួយសង្គ្រោះ ។ មានអ្នកនៅ រស់រានមានជីវិត២៨នាក់ ដែលរៀបរាប់ថា លើនាវានេះមានមនុស្សជិះដល់ទៅប្រមាណជា៨០០នាក់ ពេលចេញដំណើរ ៕

website_news/2016180704.txt · Last modified: 2017/03/10 11:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki